“ពេលវេលាដ៏ស័ក្តិសមមួយ”

M
mongthyda
ខ្ញុំតែងតែបង្កើតសំណួរ តែគ្មានចម្លើយ ។
ខ្ញុំតែងតែបង្តើតការគិត តែគ្មានសកម្មភាព។
ខ្ញុំតែងតែនិយាយ តែធ្វើមិនបាន។
ខ្ញុំតែងតែសន្យា តែមិនអាចបំពេញ។
ខ្ញុំគ្រាន់តែចង់ តែគ្មានគោលដៅ។
ខ្ញុំតែងតែបង្កើតសំណួរ តែខ្ញុំតែងតែគ្មានចម្លើយសម្រាប់អ្វីដែលខ្ញុំបានសួរ។ ខ្ញុំក៏រីករាយដែលខ្ញុំមានសំណួរសម្រាប់សួរខ្លួនឯង តែអ្វីដែលខ្ញុំគិត ខ្ញុំមិនបានធ្វើ ខ្ញុំគ្រាន់តែនិយាយ។ អ្វីដែលខ្ញុំថា ពិបាកក៏មានមនុស្សជាច្រើនបានជម្នះរួច ។
ខ្ញុំយល់មិនច្បាស់ពីខ្លួនឯងទេ តើសំណួរទាំងអស់នឹង នរណាជាអ្នកឆ្លើយជំនួសខ្ញុំទៅ?
ខ្ញុំនៅតែមិនច្បាស់ថាខ្លួនឯងចង់បានអ្វី ហើយខ្ញុំត្រូវតែចេះបង្កើតសំណួរនោះឱ្យបានច្រើន ទោះជាពេលនេះ មិនអាចតែមិនមែនមានន័យថា ខ្ញុំមិនអាចនោះទេ។ ដូចគេថា" របួសផ្លូវកាយថ្នាំជាអ្នកព្យាបាល តែរបួសផ្លូវចិត្តគឺថ្នាំនៃពេលវេលាជាអ្នកព្យាបាល" មិនមែនគ្រាន់តែមិនច្បាស់ឬក៏បង្កើតសំណួរគ្មានចម្លើយ ខ្ញុំក៏ត្រូវមកឈរនៅមួយកន្លែងបានទេ ។ 
ខ្ញុំកើតមកនៅលើផែនដីមួយនេះ ខ្ញុំមិននិយាយថា ផែនដីនេះបានផ្ដល់អ្វីខ្លះឱ្យខ្ញុំនោះទេ តែខ្ញុំត្រូវតែនិយាយថា ខ្ញុំបានផ្ដល់អ្វីខ្លះមុនពេលស្លាប់ទៅដល់ផែនដីមួយនេះ។ ខ្ញុំមិនសន្យាទេ តែខ្ញុំនឹងធ្វើឱ្យបាន ។ សំណួរគ្មានចម្លើយនឹងត្រូវបានឆ្លើយ នៅពេលវេលាមួយដ៏សមស្របបំផុត តែមិនមែនពេលនេះ គឺពេលដែលខ្ញុំរកខ្លួនឯងឃើញ។ ការរកខ្លួនឯងមិនឃើញ មិនមែនមានន័យថាយើងអន់ទេ តែពេលមួយយើងនឹងរកឃើញ មានតែការរង់ចាំទេ ទើបយើងអាចនឹងជួបរបស់មួយដែលយើងពេញចិត្តបំផុត ។

Comments