មនុស្ស១០នាក់ ចិត្តខុសគ្នាទាំង១០ ដូច្នេះហើយវាមិនអាចទៅរួចទេ ដែលអ្នកអាចផ្គាប់ ចិត្តមនុស្សទាំងអស់បាន។ ប៉ុន្តែបើគេរិះគន់ ចង់ឱ្យអ្នកល្អ ក៏ញញឹមទទួលយក ហើយអរគុណគេផង ពីព្រោះមិនមានមនុស្សច្រើនទេ ដែលខ្វល់ពីការអភិវឌ្ឍរបស់អ្នក។
បើការរិះគន់បែបជាន់ពន្លិច ហើយគិតថាវាមិបានផលអ្វីល្អដល់ខ្លួនទេ ចូរបោះវាចោលទៅ។ ត្រូវឱ្យច្បាស់ខ្លួនឯងថា ខ្លួនឈរនៅត្រង់ណា គោលដៅជីវិតជាអ្វី? ហេតុអ្វីក៏អ្នកធ្វើវា? ត្រូវចាំថានៅក្នុងជីវិតនេះ យើងមិនអាចរំពឹងទុកថាមនុស្សគ្រប់គ្នានឹងស្រឡាញ់ ចូលចិត្តអ្នកទាំងអស់នោះទេ។ អ្វីដែលសំខាន់នោះគឺ កុំរំពឹងទុកហួសប្រមាណ ហើយព្យាយាមបើកចិត្តឱ្យទូលាយបន្តិច ទើបយើងអាចរៀនមេរៀនថ្មីៗបន្ថែមទៀតបាន។

