#គ្មានឆន្ទៈរៀន

M
mongthyda
“ការដឹងខ្លួនឯងល្ងង់ពុំមែនជារឿងគួរឱ្យខ្មាសអៀនទេ តែការគ្មានឆន្ទៈរៀនទៅវិញទេ ទើបជារឿងដែលអាម៉ាស់បំផុត”។

សុភាសិតខ្មែរពោលថា “មនុស្សទាបរែងធ្វើខ្ពស់ ក្រទុរយសរែងអួតធន់ ខ្លាចរែងធ្វើហ៊ាន គ្មានប្រាជ្ញារែងអួតចេះ”។ ការដឹងខ្លួនឯងមិនឆ្លាតជារឿងប្រសើរ តែបើច្រឡំថាខ្លួនឯងចេះជារឿងល្ងង់ខ្លៅ។ ការដឹងថាខ្លួនល្ងង់គឺរឿងល្អ តែបើមិនប្រឹងរៀនឱ្យចេះ នោះគឺជាភាពខ្ជិលច្រអូស។ ភាពពូកែ ឬជោគជ័យ បានមកពីភាពឆ្លាតមួយភាគរយ (១%) តែបានមកពីការខិតខំតស៊ូប្រឹងប្រែងកៅសិបប្រាំបួនភាគរយ (៩៩%)។

ចំណេះដឹងសុទ្ធតែអាចរៀនបាន និងសិក្សាឱ្យចេះបានដូចៗគ្នា តែបញ្ហាត្រង់ថាអ្នកខ្លះពុំមានឱកាសទទួលបានការអប់រំដូចគ្នាប៉ុណ្ណោះ។ បើទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវចេះព្យាយាមស្វ័យសិក្សាដោយខ្លួនឯង ពីព្រោះនេះជាភាពជូរចត់នៃការអប់រំ។ 

និយាយដដែល និយាយម្តងទៀត “អ្នករៀន ត្រូវតែហ៊ានឈឺចាប់”។ សុខចិត្តឈឺចាប់ក្នុងរយៈពេលខ្លី វាប្រសើរជាងឈឺចាប់ក្នុងរយៈពេលវែង៕

“Being ignorant is not so much a shame, as being unwilling to learn”

Comments