“ខ្ញុំមិនដឹងទេ”

M
mongthyda
មិនដឹងថាមនុស្សដែលញញឹម និយាយលេងសើច កំប្លុកកំប្លែង ផ្ដល់ក្ដីស្រលាញ់ឱ្យគេគ្រប់គ្នា ជួយគេគ្រប់គ្នា ចំណាយពេលស្ដាប់រឿងលំបាករបស់គេគ្រប់គ្នា មានពេលសម្រាប់មនុស្សដែលមកពឹងរកខ្លួន ពួកគេបានឆ្លងកាត់ភាពលំបាកដ៏មិនគួរឱ្យជឿ។ គេជាមនុស្សដ៏ឯកា នៅពេលខ្លះទន់ខ្សោយ លាក់ខ្លួននៅក្នុងបន្ទប់យំម្នាក់ឯង តែពេលចេញមកក្រៅបែរជាញញឹមដាក់គេគ្រប់គ្នា ធ្វើឱ្យគេឃើញថាខ្លួនជាមនុស្សរឹងមាំ ហើយរីករាយជានិច្ច។ ជាមនុស្សដែលធ្វើឲ្យអ្នកឯទៀតមានភាពកក់ក្ដៅ ប៉ុន្តែខ្លួនឯងបែរជារងា ប្រៀបដូចដំបូលដែលរ៉ាប់រងនូវកម្ដៅ ព្យុះ ភ្លៀង ដើម្បីធ្វើឱ្យមានភាពកក់ក្ដៅដ៏អស្ចារ្យ។ ពួកគេយកចិត្តទុកដាក់នឹងអ្នកឯទៀត ទាំងដែលការពិតពួកគេត្រូវការបំផុតនូវការយកចិត្តទុកដាក់ពីមនុស្សដែលនៅជុំវិញខ្លួន។ គេផ្ដល់ក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅទៅមនុស្សឯទៀត ទាំងដែលការពិតគេពិតជាត្រូវការក្ដីស្រលាញ់ពីមនុស្សជុំវិញគេ។ មនុស្សដែលនៅតែញញឹម ខណៈពេលគេកំពុងតែស្រក់ទឹកភ្នែក។ ការពិតមនុស្សដែលធ្វើដើម្បីគេគ្រប់គ្នាច្រើន គឺដោយសារតែគេយល់ពីការណ៍ដែលមិនទទួលបាននោះវាមានអារម្មណ៍បែបណា។ ខ្ញុំមិនដឹងទេ រហូតដល់ថ្ងៃមួយដែលខ្ញុំឆ្លងកាត់អារម្មណ៍បែបនោះទើបខ្ញុំបានដឹង ថាការពិតវាគឺបែបនេះឯង៕

Comments