“ផ្លូវជីវិត”

M
mongthyda
ដំណើរលើខ្សែជីវិតក៏ដូចដំណើរលើផ្លូវអ៊ីចឹងដែរ វាមានផ្លូវបត់ ហើយក៏មានផ្លូវបំបែក វាអាស្រ័យទៅលើថា គោលដៅយើងទៅតាមផ្លូវមួយណា  ពេលខ្លះយើងបត់ផ្លូវខុស តែយើងស្គាល់ទិសដៅរបស់យើង។ យើងក៏អាចកែប្រែស្ថានការណ៍ ដោយបត់តាមផ្លូវផ្សេងៗទៀតដែលមិនទាល់ច្រក រហូតដល់យើងទៅដល់គោលដៅបានដូចគ្នា។ វាគ្រាន់តែចំណាយពេលយូរជាងមុនតែបន្ដិចប៉ុណ្ណោះ។ ពេលខ្លះឱកាសស្រាប់តែផុសពាក់ កណ្ដាលផ្លូវដែលយើងកំពុងធ្វើដំណើរ យើងក៏អាចឆ្លៀតធ្វើលើការណ៍មួយបន្ថែមទៀត ដោយគ្រាន់តែបែងចែកពេលវេលា។  ប៉ុន្ដែបើផ្លូវនោះទាល់ ក៏គ្មានអ្វីត្រូវខ្មាសនៅពេលបត់ត្រលប់ មករកផ្លូវត្រូវដែរ ព្រោះគ្រប់យ៉ាងជាមេរៀន និងជាបទពិសោធស្រាប់ហើយ។ បើសិនជាយើងចង់ទៅដល់គោលដៅឱ្យបានឆាប់ៗ ត្រូវចេញពីឥឡូវនេះ មិនមែនស្អែកម្ដងហើយម្ដងទៀតនោះទេ។

Comments