“វិនិយោគលើសៀវភៅ”

M
mongthyda
អ្នកដែលទិញសៀវភៅហើយតែមិនឆាប់ប្រឹងអានឲ្យចប់ អានឲ្យយល់ អានឲ្យចេះ គឺស្មើនឹងបានយកលុយទៅវិនិយោគខាត។ សៀវភៅតម្លៃ ២០០០០រៀល តែបើយើងអានមិនយល់​ អានមិនចេះ គឺស្មើនឹងខាតប្រាក់កាស។ក្នុងលក្ខខណ្ឌមួយទៀត អានសៀវភៅម្តង ចេះបាន៣០%,អានពីរដង ចេះបាន៦០% ហើយអានបីដងចេះបាន ៩០% ហើយបើអានច្រើនដងរហូរដល់ចេះគឺស្មើនឹងការវិនិយោគចំណេញ។ 
បទពិសោធនៃអំណានរបស់ខ្ញុំកន្លងមក និងរហូតមក ដល់ពេលឥឡូវនេះ,សៀវភៅមួយក្បាល គឺខ្ញុំត្រូអានយ៉ាងហោចណាស់ឲ្យបាន៣ដងចប់ដែរ ដ្បិតខ្ញុំបានប្តេជ្ញាចិត្តថាត្រូវតែប្រើប្រាស់លុយដែលប្រឹងរកដោយលំបាកឲ្យបានផលចំណេញ និងមានប្រសិទ្ធភាពខ្ពស់បំផុត ពេលយើងទិញសៀវផៅមួយក្បាលមកអាន​ តែបែរជាអានមិនចេះ អានមិនយល់ មិនព្រមអាន មិនព្រមប្រឹងឲ្យមែនទែន គឺស្មើនឹងខាតលុយ ដែលប្រឹងទាំងញើសឈាម ឬខាតលុយម៉ាក់ប៉ា។ 

Comments