ទង្វើដែលបញ្ជាក់ឱ្យក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះគ្នាវាមិនមែន គ្រាន់តែធ្វើឡើងនៅក្នុងថ្ងៃពិសេសណាមួយនោះទេ តែដោយការធ្វើនូវទង្វើដែលបង្ហាញពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ខ្វល់ខ្វាយចំពោះគ្នាជារៀងរាល់ថ្ងៃ សូម្បីតែរឿងតូចតាចបំផុត នោះហើយដែលធ្វើឱ្យយើងមានអារម្មណ៍ថា ថ្ងៃដែលយើងបានឆ្លងកាត់នោះ វាគឺជាថ្ងៃពិសេស ជាថ្ងៃដ៏មានអត្ថន័យ ហើយរឿងទាំងនោះហើយដែលធ្វើឱ្យចំណងនៃសេចក្តីស្រឡាញ់ កាន់តែរឹងមាំ។

