#គ្មាននរណារឹងមាំរហូតទេ

M
mongthyda
ជីវិតមិនមានរូបមន្តរស់នៅច្រើនទេ តែត្រឹមតែរស់ ហើយរស់នៅឱ្យត្រឹមត្រូវ ធ្វើសេចក្តីល្អឱ្យខ្ជាប់ខ្ជួនទៅ គឺបានហើយ។ នេះជាឥរិយាបថដ៏សមគួរបំផុតសម្រាប់មនុស្សសាមញ្ញ។ ឈរឱ្យមាំ និងប្រឹងធ្វើការយកលទ្ធផលល្អឱ្យបានច្រើន ចាំដួលតាមក្រោយ។ គ្មាននរណាម្នាក់រឹងមាំរហូតទេ ដ្បិតរឿងដួលនេះ វាគ្រាន់តែជារឿងមុនក្រោយប៉ុណ្ណោះ។
នៅលើលោកនេះ គឺគ្មានភាពឥតខ្ចោះទេ តែវាមានត្រឹមតែភាពខុសផង និងត្រូវផងប៉ុណ្ណោះ។ អ្នកធ្វើសេចក្តីល្អ ក៏មានអ្នកស្អប់ដែរ ហើយតើអ្នកណាជាអ្នកស្អប់ អ្នកធ្វើសេចក្តីល្អ? មនុស្សអាក្រក់ខ្ពើមសេចក្តីល្អ។ អ្នកធ្វើសេចក្តីអាក្រក់ ក៏មានអ្នកស្អប់ដែរ ហើយតើអ្នកណាជាអ្នកស្អប់អ្នកធ្វើសេចក្តីអាក្រក់? មនុស្សល្អ រមែងមិនត្រេកអរនឹងសេចក្តីអាក្រក់ឡើយ។
ពេលខ្លះទៀត មនុស្សល្អដូចគ្នា ក៏មានចិត្តស្អប់មនុស្សល្អដែរ ហើយតើស្អប់ព្រោះអ្វី? ហេតុផលស្អប់ គឺព្រោះចិត្តច្រណែន។ សេចក្តីច្រណែននៅទីណា មនុស្សល្អៗត្រៀមខ្លួនបែកបាក់គ្នានៅទីនោះ។ ហេតុនៃអាក្រក់ល្អទាំងអស់ វាកើតព្រោះអវិជ្ជា។ មនុស្សល្អសន្ដោសមនុស្សអាក្រក់ដោយសេចក្តីស្រឡាញ់ ដ្បិតឱ្យតែសេចក្តីស្រឡាញ់ធ្វើដំណើរទៅដល់ទីណា គឺមនុស្សនឹងត្រូវរួចទោសដោយចិត្តអភ័យ។

Comments