#រង់ចាំអ្នកស្មោះ

M
mongthyda
ថ្ងៃណាមួយ មនុស្សដែលយើងស្មោះត្រង់ជាមួយអាចក្បត់យើង តែភាពស្មោះត្រង់នឹងមិនក្បត់យើងឡើយ។ យើងអាចនឹងត្រូវនរណាម្នាក់បោះបង់យើងចោល តែយើងក៏មិនគួរភ្លេចទទួលស្គាល់ថា ខ្លួនយើងផ្ទាល់ក៏ធ្លាប់បោះបង់ចោលនរណាម្នាក់ ឬបើមិនដូច្នេះទេ ថ្ងៃណាមួយយើងអាចនឹងបោះបង់ចោលក៏ថាបាន។ យើងកើតទុក្ខដោយសារអ្នកដទៃមិនយល់ពីយើង តែយើងធ្លាប់កើតទុក្ខព្រោះមិនយល់ពីខ្លួនឯងទេ? យើងនៅជាមួយខ្លួនឯងរាល់ថ្ងៃ គង់មានថ្ងៃខ្លះកើតជម្លោះទាស់ទែងជាមួយខ្លួនឯង។ចុះទម្រាំអ្នកដទៃដែលគេរស់នៅទីទៃពីយើង តើគេនឹងយល់ ពីយើងបានគ្រប់ពេលយ៉ាងម៉េចកើត? យើងអាចស្មោះត្រង់ នឹងនរណាម្នាក់ព្រោះយើងមានសេចក្តីស្មោះត្រង់ក្នុងខ្លួនស្រាប់ហើយ។

Comments