#មានព្រៃឈើគឺមានជីវិត

M
mongthyda
☀️ពេលអាកាសធាតុក្ដៅខ្លាំង សូម្បីអ្នកដែលតែងតែកាប់បំផ្លាញដើមឈើ ក៏នៅតែរត់ទៅរកម្លប់ឈើជ្រកដែរ...!

💚អ្នកកាប់បំផ្លាញដើមឈើ គឺមនុស្សដែលស្រឡាញ់ប្រាក់ជាងស្រឡាញ់ជីវិត គឺមិនត្រឹមតែមិនចេះស្រឡាញ់ជីវិតអ្នកដទៃប៉ុណ្ណោះទេ តែគេថែមទាំងស្រឡាញ់ប្រាក់ជាងជីវិតខ្លួនឯងទៀតផង។ ចំណែកអ្នកដែលដាំដើមឈើ គេមិនត្រឹមតែស្រឡាញ់ជីវិតរបស់ខ្លួនទេ តែថែមទាំងស្រឡាញ់ពិភពលោក និងជីវិតនៅលើភពផែនដីនេះផងដែរ។ 

🌿ឈើដែលផ្ដល់ម្លប់ឱ្យយើងបានជ្រកនៅថ្ងៃនេះ ក៏ព្រោះមានអ្នកដែលបានដាំដាំ ឬមានអ្នកស្រឡាញ់ថែរក្សាកាលពីមុន បើមានតែអ្នកបំផ្លាញ ម្ល៉េះយើងគ្មានសល់ម្លប់ឈើជ្រកទេនៅថ្ងៃនេះ។

💚អ្នកដាំដើមឈើក៏មិនប្រាកដថាបាននៅជ្រកម្លប់ឈើ តែច្បាស់ហើយថាអ្នកដែលជាកូនចៅជំនាន់ក្រោយប្រាកដជាបានអង្គុយជ្រកក្រោមម្លប់ឈើដែលយើងបានដាំ។ 

🌳ដរាបណាដើមឈើនៅតែមាន នោះជីវិតមនុស្សសត្វក៏នៅតែមាន។ ដាំដើមឈើគឺដាំជីវិត និងក្ដីសង្ឃឹម។ គ្មានដើមឈើគឺគ្មានជីវិត។  

🌳ដរាបណាឫសឈើមិនស្លាប់ នោះស្លឹកឈើក៏នៅតែលូតលាស់ឡើង។ ដើមឈើតែងតែប្រឹងចាក់ឫសទៅក្រោមយ៉ាងស្ងៀមស្ងាត់ ហើយនេះជាហេតុផលដែលស្លឹក និងដើមក៏ចេះតែលូតលាស់ឡើងមិនឈប់ឈរ។ បើធៀបមកជីវិតមនុស្សយើងវិញ ដរាបណាយើងនៅតែមានក្ដីសង្ឃឹម មានការខិតខំប្រឹងប្រែង នោះលទ្ធផលជីវិតក៏ច្បាស់ជានឹងកើតឡើងដែរ។ 

🍂បើស្លឹកឈើមិនប្រែពណ៌ នោះដើមឈើក៏ប្រហែលមិនអាចប្រែពីខ្ចីទៅចាស់ ពីគ្មានខ្លឹមទៅជាឈើដែលគ្មានខ្លឹមឡើយ។ 

Comments