យើងមិនអាចគ្រប់គ្រងភាពស្មោះត្រង់របស់នរណាម្នាក់បានឡើយ មិនថាយើងស្មោះត្រង់ចំពោះគេខ្លាំងប៉ុនណាក៏ដោយ ក៏វាមិនមានន័យថាគេនឹងធ្វើល្អ ហើយស្មោះត្រង់ចំពោះយើងវិញដូចដែលយើងតែងតែធ្លាប់បានធ្វើចំពោះគេនោះទេ។ មិនថាយើងបានផ្ដល់តម្លៃដល់នរណាម្នាក់ច្រើនលើសលុបប៉ុនណាក៏ដោយ ក៏វាមិនមានន័យថាគេនឹងផ្ដល់តម្លៃចំពោះយើង ដូចអ្វីដែលយើងធ្លាប់បានធ្វើកន្លងមកនោះទេ។
ចួនកាលមនុស្សដែលយើងស្រឡាញ់ និងទុកចិត្តបំផុត គឺជាមនុស្សដែលបំផ្លាញការទុកចិត្តរបស់យើងច្រើនបំផុតដែរ។ ការដែលយើងមានឱកាសបានស្គាល់រាប់អានជាមួយនរណាម្នាក់ វាគឺដូចជាការសាកល្បងភ្លក្សនូវរសជាតិនៃទំនាក់ទំនងនោះអ៊ីចឹង។

