ខ្ញុំមិនសូវបើកចិត្តចូលចំណោមគេ មិនមែនខ្ញុំមិនហ៊ាននិយាយ ឬខ្លាចគេនោះទេ តែខ្ញុំហត់នឿយនឹងការបើកចិត្តឲ្យមនុស្សចេញចូលក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។
ខ្ញុំមិនសូវនិយាយរកអ្នកណាមុន មិនមែនខ្ញុំរឹកនោះទេ តែខ្ញុំជាមនុស្សដែលមិនសូវនិយាយលេងសើចច្រើនជាមួយមនុស្សដែលមិនសូវស្គាល់គ្នា ឬមិនសូវជិតដិត។
ខ្ញុំមិនសូវសម្រេចចិត្តច្រើន មិនមែនខ្ញុំមិនហ៊ានសម្រេចចិត្តនោះទេ ប៉ុន្តែបើកាលទេសនោះមាននរណាម្នាក់គេជាអ្នកចាត់ចែងហើយ ខ្ញុំមិនលូកដៃធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សចេះដឹងនោះទេ។
*ជានេះខ្ញុំ ហើយខ្ញុំគ្រាន់តែចង់សរសេរដែលអ្វីជាខ្ញុំប៉ុណ្ណោះ មិនមែនដើម្បីលើកទឹកចិត្តនរណាម្នាក់ឲ្យដើរលើផ្លូវនេះនោះទេ។ វាមិនមែនជាគំរូល្អសម្រាប់អ្នក ហើយព្រោះខ្ញុំជាមនុស្សស្ងប់ស្ងាត់ និងឆាប់ហត់នឿយនឹងរឿងដែលកើតឡើងភ្លាមៗ។

