“បិទបាំង”

M
mongthyda
មនុស្សជាច្រើន កំពុងតែព្យាយាមបិទបាំងភាពអាក្រក់របស់ពួកគេ ដោយការគិតថាបែបនេះជាវិធីសាស្រ្តក្នុងការរស់នៅ ហើយមានមនុស្សមិនច្រើនទេ ដែលហ៊ានលើកពីចំណុចអាក្រក់ ឬចិត្តអាក្រក់របស់ខ្លួនមកនិយាយដោយចំហនោះ។ ចំពោះអ្នកដែលហ៊ានធ្វើបានន័យថាពួកគេកំពុងតែព្យាយាមកែប្រែខ្លួនឯង និងឈានទៅជាមនុស្សកាន់តែប្រសើរឡើង។ ចំពោះអ្នកដែលព្យាយាមលាក់ និងគិតស្មានថាខ្លួនឯងឆ្លាត កំពុងតែលង់ជ្រៅទៅៗក្នុងវិបត្តិផ្លូវចិត្ត ហើយជារឿយៗពួកគេកើតទុក្ខស្ត្រេសយ៉ាងចម្លែក។ ភាពរវល់ ឬក៏ការបន្លប់ផ្សេងៗ មិនបានជួយមនុស្ស ទាំងនោះពិតប្រាកដនោះទេ តែឧបមាដូចជាថ្នាំញៀនបំបាត់ការឈឺចាប់មួយពេលៗ ប៉ុន្តែបន្សល់ទុកនូវគំនរសារធាតុពុលច្រើនឡើងៗ។ យើងអាចសង្កេតឃើញយ៉ាងងាយចំពោះសុខភាព ផ្លូវចិត្ត ដែលតែងតែបង្ហាញឡើងតាមគំនិតរបស់មនុស្សទាំងពីរប្រភេទនេះ។ ម្ខាងនិយមនិយាយត្រង់ពីខ្លួនឯង តែមិនប៉ះពាល់ដល់អ្នកដទៃ ចំណែកឯម្ខាងទៀតនិយាយអ្វីក៏ដៀមដាមឱ្យគេឯង និងប្រឹងប្រែងបង្ហាញថាខ្លួនពូកែអស្ចារ្យជាងគេរហូត។

Comments