មនុស្សខ្លាំងពិតប្រាកដ គឺជាបុគ្គលដែលពុំចង់ឈ្នះចាញ់លើអ្នកដទៃទេ តែគ្រាន់តែរស់នៅសម្អាតចិត្តខ្លួនឯង ចេះធ្វើទង្វើល្អត្រឹមត្រូវ និងប្រឹងប្រែងដោយគ្មានចិត្តលោភលន់។ មនុស្សធម្មតា គិតថាខ្លួននិងអ្នកដទៃ គឺដូចតែគ្នា។ មនុស្សអវិជ្ជមាន គិតថាខ្លួនអន់ជាងអ្នកដទៃ។ មនុស្សមានអំនួត គិតថាខ្លួនឯងខ្លាំងជាងអ្នកដទៃ។
បុគ្គលទាំង ៣ប្រភេទនេះ គឺពុំមែនជាមនុស្សគួរឱ្យរៀនសូត្រតាមឡើយ ពីព្រោះបើទោះបីជាគេជោគជ័យហួសមេឃ តែចិត្តរបស់គេនៅតែពុំសុខបានពេញលេញឡើយ។ ជ័យជម្នះពិតប្រាកដ គឺឈ្នះលើខ្លួនឯង ហើយបរាជ័យពិតប្រាកដ គឺចាញ់ខ្លួនឯង។ ធ្វើជាមនុស្ស បើមានតែចំណេះដឹង តែកុំច្រឡើសបើស។ កុំចេះយុទ្ធសាស្រ្តគគ្រិចបន្តិចបន្តួច ចេះតែយល់ថាខ្លួនអស្ចារ្យឱ្យសោះ។
ចេះអ្វី និងដឹងអ្វីក៏ដោយ គឺត្រូវតែភ្ជាប់មកជាមួយនូវសីលធម៌និងគុណធម៌។ ចំណេះដឹងដោយឥតបានបំពាក់នូវគុណធម៌ឬបារមី និងសីលធម៌ គឺវាតែងនាំខ្លួនឯងឱ្យវង្វេងដូចចំណុចទី១ខាងលើ។ នេះជាចំណេះដឹងថ្នាក់ពាល់។ យើងពុំអាចបញ្ជាត្រចៀកឱ្យស្រង់ក្លិនបានឡើយ។

