“ត្រូវតែរឹងមាំ”

M
mongthyda
“កុំបណ្ដោយឱ្យខ្លួនឯងបាក់ទឹកចិត្ត និងគិតថាខ្លួនឯងមិនល្អពីព្រោះចង់ឬមិនចង់ក៏មានន័យថាអ្នកកំពុងតែដាក់សម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរចំពោះខ្លួនឯងហើយ”។

“កុំត្អូញត្អែរដែលត្រូវទទួលរងការឈឺចាប់ ពីព្រោះការឈឺចាប់នេះជាអ្នកដែលជួយយើងក្នុងការស្វែងរកភាពរឹងមាំ ចេញពីខាងក្នុងចិត្តមក។ មនុស្សធម្មតានឹងត្អូញត្អែរឱ្យគេបានដឹងឮពីទុក្ខលំបាករបស់ខ្លួន ប៉ុន្តែមនុស្សដែលរឹងមាំនឹងបង្ហាញថាខ្លួនអាចធ្វើបានបើទោះបីជាត្រូវលំបាកយ៉ាងណាក៏ដោយ”។

“យើងពិតជាអាចធ្វើនូវរឿងដ៏អស្ចារ្យជាច្រើនដែលអ្នកឯទៀតធ្វើមិនបានដូចយើង ប៉ុន្តែយើងត្រូវតែជឿជាមុនសិន ថាយើងពិតជាអាចធ្វើបាន ហើយក៏ត្រូវផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងជានិច្ច”។

“ដរាបណាយើងនៅតែមានដង្ហើមដកនៅឡើយ យើងក៏មិនត្រូវបោះបង់ចោលការពុះពារតស៊ូ និងក្ដីស្រមៃក្នុងការសម្រេចគោលដៅក្នុងជីវិតចោលឡើយ”។

“អ្នកដែលនៅជុំវិញយើងគេអាចនឹងជឿលើយើងខ្លះ ឬគេមិនជឿលើយើងខ្លះក៏ពិតមែន ប៉ុន្តែយើងមិនអាចបាត់បង់ជំនឿចិត្តចំពោះខ្លួនឯងជាដាច់ខាត មិនថាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយចុះ”។

“ពេលវេលានឹងរសាត់ផុតទៅដោយមិនអាចទាញថយក្រោយបាន ប៉ុន្តែសូមឱ្យវាជាពេលវេលាដែលយើងលះបង់ ដើម្បីធ្វើរឿងមានប្រយោជន៍ចំពោះអ្នកដទៃ សូមកុំឱ្យវាជាពេលដែលបាត់បង់ទៅព្រោះតែគិតលើរឿងឥតប្រយោជន៍របស់អ្នកដទៃ”។

វាមិនពិបាកខ្លាំងពេកទេ បើដើម្បីតែទទួលបានភាពជោគជ័យនៅក្នុងជីវិត ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយដែលមនុស្សម្នាក់អាចទទួលបានជោគជ័យ ស្របពេលដែលខ្លួនឯងក៏បានរកឃើញពីអត្ថន័យពិតនៃជីវិតដែលខ្លួនបានចំណាយមួយរយៈដើម្បីរស់នៅលើភពផែនដីនេះ។

Comments