សុភមង្គលមិនចាំបាច់ទាល់តែបានធ្វើជាម្ចាស់កម្មសិទ្ធិនៃឋានព្រះចន្ទ
មែនទែនទៅ សុភមង្គលមិនចាំបាច់ទាល់តែបានធ្វើជាម្ចាស់កម្មសិទ្ធិនៃឋានព្រះចន្ទ ឬអ្នកមានស្ដុកស្ដម្ភលំដាប់ពិលោកនោះទេ។ គ្រាន់តែមានសមត្ថភាពធ្វើជាម្ចាស់កម្មសិទ្ធិនៃបច្ចុប្បន្នភាពខ្លួនឯងទៅបានហើយ។ តាមរយៈ ការធ្វើជាម្ចាស់យ៉ាងត្រឹមត្រូវចំពោះបច្ចុប្បន្នភាព យើងប្រាកដជាអាចផ្លាស់ប្តូរអនាគតខ្លួនឯងមិនខាន។ ព្រះពុទ្ធបានត្រាស់សម្តែងថា “យើងជាផលនៃអ្វីដែលយើងបានគិត។ តាមរយៈការគិត យើងនឹងបង្កើតពិភពលោកមួយសម្រាប់ខ្លួនឯង”។ បើយើងផ្លាស់ប្តូររបៀបសម្លឹងមើលពិភពលោក យើងប្រាកដជាដឹងថា កិច្ចការការកែប្រែសង្គមជាតិត្រូវផ្តើមចេញពីនរណាមិនខានឡើយ។ 

