អ្នកអាចលាក់បាំងថា គ្មានព្រះអាទិត្យនៅពេលយប់ អ្នកអាចកុហកថាពុំមានព្រះចន្ទនៅពេលថ្ងៃ តែអ្នកពុំអាចលាក់បាំងវត្ថុទាំងពីរថាគ្មាន ទាំងយប់ទាំងថ្ងៃបាននោះទេ។ លាក់បាំងការ ពិតជាទង្វើទុច្ចរិត ហើយទង្វើទុច្ចរិត គឺជាវិធីសាស្រ្តតែមួយគត់ ដែលមនុស្សអាក្រក់អាចប្រើជាមធ្យោបាយ ដើម្បីឱ្យខ្លួនសម្រេចបាននូវការទាញប្រយោជន៍នានា។ យើងអាចសង្កេតឃើញថា នេះជាមធ្យោបាយរបស់មនុស្សកំសាក និងជាមធ្យោបាយរបស់មនុស្សអសមត្ថភាពភាពឧស្សាហ៍ប្រើទៅលើមនុស្សស្មោះត្រង់។

