ខ្ញុំចាប់ផ្តើមចូលចិត្តដេកស្តាប់ដង្ហើមខ្លួនឯង។ ដង្ហើមនេះហើយ ជាមិត្តកំដរជីវិតមួយនេះតាំងពីខ្ញុំចាប់កំណើត រហូតមក ទល់នឹងពេលនេះ និងឆ្ពោះទោកាន់ថ្ងៃស្លាប់។គេមិនដែលទៅណាចោលខ្ញុំទាល់តែសោះ បើទោះជាបញ្ហានានាធ្វើឲ្យខ្ញុំស្ទើរតែបំភ្លេចគេចោលម្តងៗ។ មែនហើយ ពេលខ្លះខ្ញុំធ្លាប់ទាំងចង់បញ្ចប់ដង្ហើមមួយនេះទៀតផង តែគេក៏មិនដែលចងកំហឹង ប្រុងរត់ចោលខ្ញុំឡើយ។ គេនេះហើយនឹងនៅក្បែរខ្ញុំដល់ពេលវេលាចុងក្រោយនៃឆាកជីវិតមួយនេះ។ គេប្រៀបដូចជាខ្ញុំ ពួកយើប្រៀបដូចរបស់តែមួយ។ ហេតុនេះហើយ បើទោះជាដំណើរជីវិតរវល់វក់វីយ៉ាណាក៏ដោយ ចូរកុំភ្លេចដង្ហើម។ ដោយគ្រាន់តែនៅស្ងៀមស្ងាត់ជាមួយនឹងគេ យើងក៏តែងតែទទួលបាននូវការសម្រាក ដែលនេះគឺជាការសម្រាកមួយដ៏ពិតប្រាកដ។

