#កុំចំណាយពេលរង់ចាំ

M
mongthyda
កុំចំណាយពេលវេលារង់ចាំអ្វីមួយដោយមិនធ្វើអ្វីសោះនៅខណៈដែលអ្នកកំពុងរង់ចាំ ព្រោះទីបំផុត អ្នកនឹងខាតបង់ទាំងពេលវេលា ក្ដីរំពឹង និងគ្មានកម្លាំងដើម្បីបន្តដំណើរទៅមុខទៀតទេ។ ក្នុងរឿងស្នេហា បើអ្នកស្រឡាញ់គេ ហើយអ្នកអង្គុយរង់ចាំការឆ្លើយតបក្ដីស្រឡាញ់របស់គេមកលើអ្នក ដោយអ្នកខ្លួនឯងមិនធ្វើអ្វីទាល់តែសោះ នោះអ្នកមានសង្ឃឹមតិចណាស់ ក្នុងការទទួលបានចម្លើយវិជ្ជមានពីស្នេហា។ ប៉ុន្តែបើអ្នកបានប្រឹងប្រែងដោយយកកម្លាំងចិត្តពីក្ដីស្រឡាញ់ដែលមានចំពោះគេនោះមកធ្វើអ្វីម្យ៉ាងដើម្បីខ្លួនឯង នោះអ្នកនឹងក្លាយជាមនុស្សដែលកាន់តែគួរឱ្យស្រឡាញ់។ ស្រឡាញ់គេ តែខ្លួនឯងក៏ត្រូវប្រឹងប្រែងអភិវឌ្ឍខ្លួនឯងផង។ បើថ្ងៃក្រោយយើងបាត់បង់គេ ក៏យើងនៅមានសមត្ថភាពល្អដើម្បីដើរទៅមុខបន្តទៀតដែរ។

Comments