“ជីវិតប្រៀបបាននឹងរថភ្លើង”

M
mongthyda
ជីវិតប្រៀបបាននឹងរថភ្លើងមួយខ្សែដែលមានអ្នកឡើង មានអ្នកចុះហើយតែងតែបែបនេះរហូត។ នៅពេលដល់ចំណតណាមួយដែលពួកគេត្រូវទៅ គេនឹងឈប់ ហើយសូម្បីតែយើងខ្លួនឯងក៏នឹងត្រូវឈប់នៅចំណតណាមួយដែរ ព្រោះពួកយើងមានគោលដៅ និងផ្លូវទៅរៀងៗខ្លួន។

ពេលខ្លះទោះជាមានត្រឹមតែក្ដីសង្ឃឹមមួយចុងក្រោយក៏យើងត្រូវតែសាកដែរ ព្រោះបុគ្គលជោគជ័យជាច្រើនសុទ្ធតែធ្លាប់បរាជ័យមិនមែនម្ដងទេតែច្រើនដង ហើយក៏មិននៅត្រាំខ្លួននៅក្នុងភាពបរាជ័យ ទោះជាសង្ឃឹមតិចតួចយ៉ាងណាក៏ដោយ ក៏នៅតែក្រោកឡើង ហើយបន្តដំណើរទៅមុខទៀត!

Comments