“ស្ងប់ស្ងាត់”

M
mongthyda
និយាយត្រង់ទៅចុះ ការពិតទៅ ខ្ញុំមិនមែនជាមនុស្សចិត្តទូលាយ ពូកែអត់ធ្មត់ ពូកែទ្រាំ ខ្ញុំក៏មិនមែនចិត្តធ្ងន់អីណាស់ណាដែរ តែពេលខ្លះ ខ្ញុំពិតជាមានអារម្មណ៍ថា ខ្ជិលនិយាយ ខ្ជិលបកស្រាយ ខ្ជិលប្រកាន់ ទើបចេះតែនៅស្ងៀមៗ មិនតបតអ្វីទាំងអស់ ... ហើយពេលខ្លះ ខ្ញុំក៏មានអារម្មណ៍ថា នឿយហត់នឹងរឿងគ្រប់យ៉ាង ធុញទ្រាន់នឹងប្រឈមមុខ ទើបសម្រេចចិត្តនៅស្ងៀមស្ងាត់ ខ្ញុំជ្រើសយកការមិនតបត ព្រោះខ្ញុំដឹងថា ពេលវេលា វានឹងធ្វើឱ្យគ្រប់យ៉ាង បានល្អទៅមិនខាន ... រឿងខ្លះ វានឹងចប់ បើយើងព្រមស្ងៀមស្ងាត់ មិនបាច់និយាយអ្វីច្រើនទេ  ...!!!

Comments