#បើនាងចេះអាន

M
mongthyda
“ស្រីស្អាតពេកអភ័ព្វ តែបើអាក្រក់ពេក ក៏មិនសមដែរ។ នារីស្អាតឬមិនស្អាត គឺពុំសូវជារឿងសំខាន់ទេ។ អ្វីដែលសំខាន់ គឺចំណេះដឹងមើលមនុស្ស ដែលអាចដឹងថានរណាស្មោះស ឬនរណាមិនល្អ ”។

“បើនារីណាម្នាក់តាំងចិត្តអានសៀវភៅក្រេបយកចំណេះដឹងពីឥឡូវនេះបណ្តើរៗទៅ យ៉ាងយូរមួយឆ្នាំទៀត នាងនឹងដឹងពីចរិតពិតនៃបុរសល្អ និងរបៀបរស់នៅ ដើរហើរ ការនិយាយស្តីរបស់បុរសដែលអាចផ្តល់សុភមង្គលដល់ជីវិតនាងបាន។ រីឯម្យ៉ាងទៀត នារីម្នាក់ដែលអាចធ្វើជាប្រពន្ធល្អ និងអាចធ្វើជាម្តាយល្អទៅបាន គឺត្រូវការចំណេះដឹងច្រើនណាស់។ សុភមង្គលនៃជីវិតម្នាក់ឯង ឬមិនថាជីវិតគូទេ គឺត្រូវការចំណេះវិជ្ជា។ កុំធ្វើជាមនុស្សដែលចេះតែបង្កើតកូនចោល តែមិនចេះប្រៀនប្រដៅអប់រំកូនឱ្យសោះ”។

យុវនារីណាដែលកាន់សៀវភៅពេលបច្ចុប្បន្ន គឺនឹងក្លាយទៅជាម្តាយដ៏ល្អនាពេលអនាគត។ នៅសាលាមានគ្រូបង្រៀន រីនៅផ្ទះមានស្រ្តី ដ្បិតស្រ្តីមានតួនាទីធំជាអ្នកបណ្តុះគ្រាប់ពូជសង្គម។

Comments