ជាច្រើនដងដែលខ្ញុំលែងចង់ទៅមុ

M
mongthyda
ជាច្រើនដងដែលខ្ញុំលែងចង់ទៅមុខ ហើយខ្ញុំបានកត់ទុកនូវដំណោះស្រាយដែលរកឃើញ។ ខ្ញុំធ្លាក់ទឹកចិត្តខ្លាំង នៅរាល់ពេលដែលខ្ញុំលែងជឿជាក់ ឬទុកចិត្តលើខ្លួនឯង... ជាពេលដែលខួរក្បាលពេញទៅដោយសំណួរថា ហេតុអ្វីក៏ខ្ញុំគិតខុសពីមនុស្សភាគច្រើន? តើខ្ញុំកំពុងតែច្រឡំរស់នៅក្នុងពិភពស្រមើស្រមៃតែម្នាក់ឯង តើមែនទេ? តិចខ្ញុំឆ្កួតទៅ?
សំណួរទាំងនោះព្រួតគ្នាទាញទម្លាក់ខ្ញុំភ្លាមៗ រហូតធ្វើឱ្យអារម្មណ៍ខ្ញុំវិលវល់ ហេលហាល និងឯកាជាទីបំផុត។ ពេលខ្លះ ពិភពលោកនេះឃោរឃៅណាស់ មនុស្សបែងចែកមិនច្បាស់អំពីភាពខុសត្រូវ ឬល្អអាក្រក់នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយកុំបំបាក់ទឹកចិត្តខ្លួនឯង ហើយត្រូវតែហ៊ានឈរខាងខ្លួនឯងជានិច្ច។ ពិភពលោកមួយទាំងមូលអាចគ្មានអ្នកណាគាំទ្រយើង តែយើងត្រូវតែគាំទ្រខ្លួនឯង។
ការពិត...គឺជាអ្វីម្យ៉ាងដែលត្រូវតែកើតឡើង ដោយយើងចៀសមិនផុត... អ៊ីចឹងទេ ចាំបាច់ប្រឹងចៀសធ្វើអី? រៀនរស់ជាមួយនឹងវាចុះ ហើយក៏រៀនប្រើវាជាមធ្យោបាយ ដើម្បីធ្វើនូវអ្វីមួយផ្សេងទៀត។

Comments