ចិត្តទូលាយ គ្មានក្តីរំពឹង ចាកឆ្ងាយពីមនុស្ស និងរឿងដែលធ្វើឱ្យអ្នក មិនសប្បាយចិត្ត
យូរៗទៅយើងនឹងឃើញថា ភាសាដែលពោរពេញដោយក្តីគោរព ការដែលចង់ឱ្យគ្នាល្អទៅវិញទៅមក ការរស់នៅមានវិន័យ អារម្មណ៍ល្អ ការងាររីកចម្រើន មិនខ្វល់រឿងអ្នកដទៃ វាជារឿងមួយដ៏មានក្តីសុខបំផុត ចេះរីករាយនឹងដំណើរជីវិតរបស់ខ្លួន។
មិត្តភក្តិមិនចាំបាច់មានច្រើនទេ ហើយក៏មិនចាំបាច់ប្រឹងចង់ឱ្យគេរាប់អានដែរ រស់ជាខ្លួនឯង មានគោលការណ៍ និងវិន័យរបស់ខ្លួន រាប់អានគ្នាឱ្យស្រណុកក្នុងចិត្ត មិនមានសម្ពាធ មិនចាំបាច់យកចិត្តអ្នកណាទេ មិត្តភក្តិបងប្អូនល្អ មិនជួបគ្នារាប់ឆ្នាំ ក៏ទំនាក់ទំនងមិនសាបរលាបដែរ។
នៅពេលដែលឆ្លងកាត់រឿងច្រើន យើងជ្រើសរើសនៅស្ងៀម មិនប្រើអារម្មណ៍ មិនប្រើកំហឹង រក្សាការពារទំនាក់ទំនងដែលនៅសេសសល់ រាប់គ្នាឱ្យស្មោះ មួយជីវិតនេះគ្រប់គ្រាន់ហើយ 😊

