#បន្ទោសខ្លួនឯង

M
mongthyda
យើងខ្វាយខ្វល់ពីគេជ្រល់ ខ្លាចមានរឿងមិនល្អកើតឡើងចំពោះគេ ហើយយើងខ្លួនឯង បែរជាបន្ទោសខ្លួនឯងថា យើងមិនល្អគ្រប់គ្រាន់ដែលមិនអាចមើលថែគេបានល្អ។ ការខ្វល់ខ្វាយ និងការយកចិត្តទុកដាក់ចំពោះគេ បែរជាធ្វើឱ្យគេធុញទ្រាន់។ យូរៗទៅ យើងបែរជាគិតថា ប្រហែលជាយើងមិនល្អគ្រប់គ្រាន់ ប្រហែលជាយើងគួរផ្លាស ប្តូរអ្វីមួយពីខ្លួនយើងហើយ ដើម្បីកុំឱ្យគេធុញទ្រាន់នឹងយើងទៀត។

តើពេលណាទើប យើងឈប់បន្ទោសខ្លួនឯង ហើយចាប់ផ្តើមស្រឡាញ់ខ្លួនឯងឱ្យបានច្រើនជាងមុន? បើក្តីស្រឡាញ់ពិតប្រាកដ នោះគេនឹងទទួលយកយើងគ្រប់យ៉ាង ទាំងចំណុចល្អ និងចំណុចខ្វះខាតរបស់យើង តែបើគេនៅជាមួយយើងក៏ព្រោះតែបាន ផលប្រយោជន៍អ្វីមួយនោះក៏មិនយូរដែរ ដែលចំណងមួយនេះគង់ដល់ទីបញ្ចប់។

Comments