ខ្ញុំឃើញមនុស្សជាច្រើនដោយសារតែភាពរវល់ ឬខូចចិត្តរឿងដែលមិនសមបំណងក៏ភ្លេចមើលថែខ្លួនឯង ហើយភ្លេចស្រឡាញ់ខ្លួនឯង។ តាមពិតទៅជីវិតមនុស្សម្នាក់ៗសុទ្ធតែមានបន្ទុក មានរឿងមិនសមបំណង មានរឿងដែលត្រូវដោះស្រាយដូចគ្នា គ្រាន់តែថាពួកគេដោះស្រាយវាដោយវិធីផ្សេងៗគ្នា។
ខ្ញុំជាមនុស្សដែលស្រឡាញ់ខ្លួនឯង ហើយនេះមិនមែនជារឿងអាត្មានិយមទេ។ បើខ្ញុំធ្វើអីដែលខ្ញុំគិតថាខ្លួនឯងនឹងរីករាយ ទោះខ្ញុំធ្វើម្នាក់ឯងឬទៅណាម្នាក់ឯងក៏ខ្ញុំធ្វើដែរ។ បើខ្ញុំឃ្លាន ទោះគ្មាននរណាហូបជាមួយ ក៏ខ្ញុំហូបដែរ បើងងុយដេកក៏ដេក បើចង់មានពេលនៅជាមួយខ្លួនឯង ក៏រកកន្លែងបែបនឹងសម្រាប់ខ្លួនឯង។ ជីវិតគឺសាមញ្ញបែបនេះ។ បើខឹងនរណាម្នាក់ហើយព្យាយាមធ្វើបាបខ្លួនឯង នោះយើងជាមនុស្សល្ងង់ណាស់។
ពេលខ្ញុំចេះស្រឡាញ់ខ្លួនឯង ខ្ញុំក៏មិនសូវឈឺ ហើយផ្លូវចិត្តក៏ល្អ! បន្ទាប់ពីនោះគឺខ្ញុំនៅតែអាចបន្តធ្វើរឿងដែលខ្ញុំស្រឡាញ់ប្រកបដោយថាមពល។

