ពន្លឺព្រះអាទិត្យតែងតែរះហេីយលិចទៅវិញជារឿងធម្មតាទៅតាមពេលវេលានិងកាលកំណត់របស់វា។ ដូចគ្នាទៅនឹងជីវិតរបស់មនុស្សយេីងដែរ ចួនកាលសុខ ចួនកាលទុក្ខ ចួនកាលជោគជ័យ ចួនកាលបរាជ័យ ចួនកាលក៏ល្អ ចួនកាលក៏ចួបរឿងមិនល្អ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនថាត្រូវខ្យល់ព្យុះ ខ្យល់បក់បោក ភ្លៀង ផ្គររន្ទះ ឬពពកបាំងជុំជិតយ៉ាងណា ក៏ព្រះអាទិត្យនៅតែអាចរះសាជាថ្មីបានជានិច្ច គឺវាអាចរះបាននៅក្នុងថ្ងៃថ្មី។ ដូច្នេះ យេីងត្រូវធ្វេីខ្លួនឱ្យដូចជាព្រះអាទិត្យ រីករាយក្នុងថ្ងៃថ្មី ថ្ងៃថ្មីជាការចាប់ផ្តេីមសម្រាប់ពួកយេីង។

