“ខ្ញុំមានតែមួយ”

M
mongthyda
ខ្ញុំកើតមកដើម្បីរស់ជាខ្ញុំ។ គ្រាន់តែយើងមិនអាចធ្វើអ្វីឱ្យដូចចិត្តអ្នកដទៃ យើងមិនខុសនោះទេ។ មុខមិនស្អាត រាងមិនសង្ហា សំឡេងមិនពិរោះ មិនមែនជាកំហុសយើងទេ។ ការដែលខុស គឺមុខមិនញញឹម រាងកាយខ្ជិលច្រអូស មិនចេះជួយធ្វើការគេ សំឡេងមិននិយាយពាក្យល្អ គាំទ្រលើកទឹកចិត្តអ្នកដទៃ។ ធម្មតាមនុស្សឱ្យតម្លៃអ្នកដទៃអាស្រ័យលើសំបកក្រៅដែលគេចង់បាន។ នោះមិនទាន់ជាតម្លៃពិតទេ កុំជឿគេ ហើយគិតថាខ្លួនឯងខុសឱ្យសោះ។ មនុស្សរឹងមាំមិនងាយនឹងជឿអ្នកណាឡើយ។ ការជឿធ្វើឱ្យមានការភ័ន្តច្រឡំ ការយល់ធ្វើឱ្យខំប្រឹងប្រែង។ នៅពេលដែលយើងចេះថ្លឹងថ្លែង ចម្លើយពិតប្រាកដនឹងលេចឡើង ហើយយើងនឹងទទួលយកភាពជាខ្លួនឯងដោយស្នាមញញឹម។ 

Comments