មនុស្សឈឺដោយសារតែចិត្តមានជំងឺ ហើយចិត្តមានជំងឺព្រោះតែចិត្តទន់ខ្សោយ។ ចិត្តទន់ខ្សោយគឺចិត្តដែលគ្មាន ថាមពលហើយចិត្តដែលគ្មានថាមពលគ្រប់គ្រាន់ដើម្បីទប់ទល់ ស្ថានភាពប្តូរផ្លាស់ ឬព្យុះជីវិតមកពីចិត្តនោះមិនបានឆ្លងកាត់ ការលត់ដំជាមួយការឈឺចាប់។ អ្នកខ្លះធ្លាប់ធ្វើដំណើរលើផ្លូវ ដ៏ស្រួលរហូតមក ហើយពេលដែលចូលដល់ផ្លូវលំបាកភ្លាមក៏ចង់បោះបង់ទៅហើយ។ មិនព្រមឈានជើងដើរលើផ្លូវលំបាកទីមួយដែលយើងជួប តើយើងនឹងមានឱកាសឯណាអាចដើរលើផ្លូវលំបាកផ្សេងទៀតដែលនឹងត្រូវជួប? ចង់ធ្វើដំណើរបានវែងឆ្ងាយត្រូវតែមានចិត្ដខ្លាំង ចិត្តតស៊ូ ស្វិតស្វាញ ចិត្តដែលចេះអត់ទ្រាំ។ មនុស្សដែលមានចិត្ដអន់ងាយនឹងអន់ចិត្ត
ចិត្តគ្មានកម្លាំងកំហែង គ្មានថាមពល ចិត្តទន់ជ្រាយ ចិត្តដែល ងាយឈឺ ងាយរបួស ងាយទទួលស្នាមរបួស។

