ពេលវេលានៃជីវិត វានឹងកន្លងផុតទៅដោយឥតស្តាយស្រណោះ អាឡោះអាល័យ ត្រាប្រណីចំពោះបុគ្គលណាម្នាក់សោះឡើយ។ យើងតែងតែយល់ថា “ជីវិតមានតម្លៃ” តែយើងបែរជាមិនចេះឱ្យ តម្លៃលើពេលវេលាទៅវិញ។ តើយើងម្នាក់ៗនឹងមានពេលវេលា រស់នៅបានយូរប៉ុនណា? មែនហើយ! យើងមិនអាចដឹងថា យើង នឹងស្លាប់ពេលណា តែយើងដឹងត្រឹមថាអត្រារស់មានជីវិតអាច មានពីចន្លោះ ៧០ឆ្នាំ ឬដល់៨០ឆ្នាំ ឬក៏ភាគច្រើនស្លាប់មុនអាយុ ៧០ឆ្នាំក៏មានដែរ។ ពេលខ្លះទៀត យើងមិនដឹងទាល់តែសោះថា “រវាងដង្ហើមចេញ និងដង្ហើមចូល មួយណានឹងឈប់មុន”។ មួយ នាទីក្រោយ ឬមួយម៉ោងក្រោយ ឬមួយថ្ងៃក្រោយ ឬមួយខែក្រោយ ឬមួយឆ្នាំក្រោយ ឬ១០ឆ្នាំក្រោយ យើងនឹងត្រូវលាផែនដីនេះ ក៏ពុំ មាននរណាអាចស្មានដឹងទាល់តែសោះ។ តើថ្ងៃស្អែក ឬក៏សេចក្ដី ស្លាប់ទៅណំ ដែលនឹងមកដល់មុន?

