ប៉ារបស់ខ្ញុំចង់ឱ្យខ្ញុំទៅនៅកន្លែងណា ដែលមានគេត្រូវការខ្ញុំបំផុត។ គាត់ជឿថា មនុស្សម្នាក់ៗនឹងមិនស្គាល់ក្ដីស្រមៃ ឬបុព្វហេតុនៃជីវិតទេ បើសិនជាគេមិនទាន់ចេះជួយអ្នកដទៃ។
«ប៉ាមិនដែលអប់រំកូនឱ្យចង់បានការសរសើរឡើយ! មនុស្សម្នាក់ៗនឹងមិនស្គាល់ក្ដីស្រមៃ ឬបុព្វហេតុនៃជីវិតទេ បើសិនជាគេមិនទាន់ចេះជួយអ្នកដទៃ។ ប៉ាដឹងថា កូនមានក្ដីស្រមៃផ្ទាល់ខ្លួន តែក្ដីស្រមៃត្រូវតែមានប្រយោជន៍ជាជាងគ្រាន់តែដើម្បីផ្គាប់អារម្មណ៍ខ្លួនឯង។ រស់ជាមនុស្ស ត្រូវតែចេះជួយគ្នា។ ទៅ! ទៅនៅទីកន្លែងណា ដែលកំពុងតែមានមនុស្សត្រូវការវត្តមានរបស់កូនបំផុត។»

