“ម្នាក់ឯងតែមិនឯកា”

M
mongthyda
ការដើរម្នាក់ឯងមិនបានបញ្ចាក់ថា យើងជាមនុស្សឯកាទេ។ ការដែលមិនទទួលថាខ្លួនឯងដើរម្នាក់ទៅវិញទេដែលជាមនុស្សដែល
ឯកាបំផុត ។ យើងជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់លានអ្នកដែលហ៊ានទទួលថាខ្លួ នឯងកំពុងតែដើរម្នាក់ឯង ហើយក៏ជាសេចក្ដីសុខមួយដែលខ្លួនឯងអាចនៅជាមួយខ្លួនឯងបានច្រើន។ អត់ស្នេហា, អត់អ្នកស្និទ្ធស្នាល, អត់អ្នកស្រឡាញ់, អត់មានមិត្តច្រើន ....អត់មានទាំងអស់នេះមិនបានបញ្ចាក់ថាយើងជាមនុស្សឯកាឡើយ។នេះបញ្ចាក់ថាយើងជាមនុស្សដែលមានសេរីភាពបំផុត ព្រោះយើងមិនបានជំពាក់ចំណង ឬក៏មានចំណងចងជាមួយនរណា។ គ្មាននរណាមកស្រឡាញ់យើង ក៏យើងមិនឯកាដែរ តែកុំតែខ្លួនឯងដែលឈប់ស្រឡាញ់ខ្លួនឯងដែរ ទើបគួរឱ្យព្រួយបារម្ភ។
  ម្នាក់ឯងគ្មានអ្វីមិនល្អនោះទេ តែការដើរម្នាក់ឯងនឹងបង្រៀនយើងឱ្យចេះនៅជាមួយខ្លួនឯងបានច្រើនជាមុនយល់ពីខ្លួនឯងថា ត្រូវការជីវិតបែបណា ចង់ក្លាយជាមនុស្សបែបណា ....។
  យើងជាមនុស្សដែលហ៊ានទទួលថា ខ្លួនដើរម្នាក់ឯងប្រសើរជាងមនុស្សអាត្មានិយមមួយចំនួនដែលច្រឡំថាខ្លួនឯងមានគ្នា ទាំងដែលខ្លួនកំពុងឯកា។
 គ្មានអ្វីជាអាថ៌កំបាំងទេនៅលើលោកមួយនេះ។ យើងត្រូវតែរៀនទទួលស្គាល់ការពិតឱ្យបានច្រើនជាងកុហកខ្លួនឯង។ 

Comments