មានតែមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដប៉ុណ្ណោះ ទើបហ៊ានប្រាប់អ្នកពីចំណុចអាក្រក់របស់អ្នកពិតប្រាកដ ដោយមិនខ្លាចអ្នកខឹង ឬស្អប់គេ។ បើទោះបីជាគេបានដឹងថា អ្នកអាចនឹងមិនសប្បាយចិត្តចំពោះអ្វីដែលគេបានប្រាប់ តែគេនៅតែសប្បាយចិត្តជាមួយចេតនាល្អរបស់គេដែលមានចំពោះអ្នក។ មនុស្សដែលនៅខ្វល់ពីអ្នក នៅស្រឡាញ់អ្នក នៅចង់ជួយដោះស្រាយបញ្ហាអ្នក ប្រាកដជានៅតែនិយាយច្រើនជាមួយអ្នក ដោយមិនខ្លាចអ្នកធុញទ្រាន់ជាមួយគេឡើយ ប៉ុន្តែបើថ្ងៃណាមួយគេឆ្អែតគ្រប់គ្រាន់នឹងកំហុសដែលអ្នកមិនចេះកែប្រែ នោះគេនឹងស្ងាត់មាត់ ហើយអ្នកនឹងលែងបានឮនូវពាក្យដាស់តឿនក្រើនរម្លឹកដ៏គួរឱ្យធុញរបស់គេតទៅទៀតហើយ...!

