“អ្វីដែលយើងតែងមើលរំលង”

M
mongthyda
យើងភាគច្រើនតែងតែមើលរំលងនូវអ្វីដែលនៅជិតខ្លួនបំផុត គឺប្រៀបដូចជាភ្នែកដែលមិនអាចមើលឃើញចិញ្ចើមយ៉ាងដូច្នេះ។ អ្វីៗដែលនៅជិតយើងបំផុត វាពិបាកនឹងឱ្យយើងបានយល់ ឬមើលឃើញតម្លៃរបស់វា ប៉ុន្តែការពិតវាមានតម្លៃលើសពីអ្វីៗដែលយើងត្រូវការ។ 

មួយជីវិតយើង គឺតែងតែព្យាយាមតាមរកអ្វីដែលយើងចង់បាន ដោយមិនចាប់ផ្ដើមពីការចេះឱ្យតម្លៃនូវអ្វីដែលខ្លួនឯងកំពុងមានជាមុនសិននោះទេ ហើយថ្ងៃមួយ យើងក៏ស្រាប់តែនឹកឃើញថា ខ្លួនធ្លាប់មាននូវអ្វីៗដែលខ្លួនកំពុងតែត្រូវការនេះពីមុនមកយ៉ាងច្រើនសម្បើម។

Comments