“សន្យា” ប្រសិនបើអ្នកពិតជាអាចធ្វើបាន។ សន្យាប្រសិនបើ អ្នកច្បាស់ថាអាចធ្វើឱ្យ សន្យានោះកើតឡើងបាន។ ពេលអ្នកសន្យា គឺអ្នកបានផ្តល់ការរំពឹង
ទុកសម្រាប់មនុស្ស ដែលអ្នកសន្យារួចទៅហើយ។ កុំសន្យាប្រសិន បើអ្នកធ្វើមិនបាន។ កុំប្រើពាក្យសន្យា គ្រាន់តែជាពាក្យដោះសារឱ្យបានតែរួចមួយពេលៗ។
នៅពេលដែលអ្នកមិនបានបំពេញតាមសន្យា នោះការសន្យារបស់អ្នកគឺគ្មានតម្លៃ និងគ្មានន័យអ្វីទាំងអស់។ មួយដង ជាពីរដង បើអ្នកគ្រាន់តែសន្យាខ្យល់ មិនយូរមិនឆាប់ ពាក្យដែលអ្នកសន្យានឹងក្លាយជាសាបដូចទឹកទន្លេ ហើយមនុស្សជាទីស្រឡាញ់នឹងដកទំនុកចិត្តពីនាក់ហើយ។

