ការចាប់ផ្ដើមដែលមានប្រសិទ្ធភាពបំផុត ជាចំណុចដែលចាប់ផ្ដើមដោយភាព ប្រាកដនិយមបំផុត។ ប្រាកដ បានន័យថា មិនលេងសើច។ ការដឹកនាំដែលមានភាពប្រាកដនិយម គឺជាផ្នែកនៃភាពរីកចម្រើន។ រីកចម្រើនបំពាក់ភាពប្រាកដនិយម លុះត្រាណាតែមានភាពយុត្តិធម៌។ ភាពយុត្តិធម៌ បូកនឹងភារីកចម្រើនផ្នែកសេដ្ឋកិច្ចនឹងក្លាយជាភាពរឹងមាំដូចចង្កឹះរាប់លានចង្កោម។ ហេតុអ្វីត្រូវចាប់ផ្តើមដោយភាពប្រាកដនិយមបំផុត?
ភាពប្រាកដនិយម គឺជាគ្រឹះមាំបំផុត ប៉ះមិនកក្រើក។ មិនកក្រើក មិនរង្គើ គឺជាចរិតខ្លាំង។ រឹតតែខ្លាំង គឺធ្វើដំណើរជាមួយភាពរឹងមាំអស់ទាំងនោះ។ ពេលខ្លះ យើងត្រូវមានដំណើរដំរី ខួរក្បាលទន្សាយ។ ការធ្វើដំណើរជាមួយភាពខ្លាំងបែបនេះ ទោះជាត្រូវ ភ្លៀងផ្គរ រន្ទៈបាញ់ មេឃរលំ ភ្នំរសាត់ ក៏នៅតែពុំអាចធ្វើឱ្យយើងរង្គើបានឡើយ។

