សូមកុំធ្វើការប្រៀបធៀបការចាប់ផ្ដើមរបស់យើងទៅ នឹងជោគជ័យនៅចុងបញ្ចប់របស់គេ។ មនុស្សយើងច្រើន មើលឃើញតែភាពលេចធ្លោ ប៉ុន្តែមិនងាយយល់ចំពោះភាព លិចលង់របស់នរណាម្នាក់។ មោទកភាពចំពោះជោគជ័យ មួយ មិនមែនបានមកដោយស្រួលៗដូចដែលយើងគិតទេ។ អ្នកដទៃអាចមើលឃើញការលំបាកដែលយើងជួបប្រទះ តែគេមិនអាចយល់បានពីភាពលំបាកនានាដែលយើងមានឡើយ។អ្នកដទៃអាចមើលឃើញញើសហូរជោកប្រាណយើង ប៉ុន្តែគេមិនយល់ពីភាពហត់នឿយដែលយើងបានប្រឹងប្រែងទេ។ អ្នកដទៃអាចចូលរួមអបអរចំពោះជោគជ័យដែលយើងទទួលបាន ប៉ុន្តែពុំមាននរណាម្នាក់ អាចចែករំលែកយកការឈឺចាប់ចេញពីយើងបានទេ ពេលដែលយើងដួល និងបរាជ័យកន្លងមក...។

