“បង្អែក”

M
mongthyda
យើងត្រូវរៀនស្រឡាញ់ខ្លួនឯង ប៉ុន្តែក៏មិនចាំបាច់ដែលត្រូវស្អប់អ្នកដទៃទេ។ រៀនឱ្យតម្លៃខ្លួនឯង ប៉ុន្តែកុំមើលងាយអ្នកដទៃអី។ យកចិត្តទុកដាក់ជាមួយខ្លួនឯងជាការប្រសើរ ប៉ុន្តែកុំបោះបង់ចោលអ្នកដទៃដោយមិនរវល់។ បើអាចជួបប្រសព្វជាមួយមនុស្សល្អវាជាការប្រសើរ ប៉ុន្ដែបើធ្វើខ្លួនឱ្យក្លាយជាមនុស្សល្អវាជារឿងប្រសើរជាង។ អាចរកជំនួយបាន ពេលត្រូវការ ពិតជាសំណាងល្អណាស់ ប៉ុន្តែបើអាចជួយ អ្នកដទៃបានពេលគេត្រូវការវិញ នោះជាការចាប់ផ្តើមកសាងស្នូល ឬគ្រឹះនៃជីវិត។ នៅពេលខ្លះដែលយើងត្រូវការបង្អែក គឺយើងរកបង្អែកនោះមិនបានទេ ប៉ុន្តែបើយើងមានឱកាសអាចធ្វើជាបង្អែកសម្រាប់នរណាម្នាក់ សូមធ្វើវាដោយល្អបំផុត ទៅ។

Comments