គ្រប់គ្នាសុទ្ធតែប្រាថ្នាចង់មានជីវិតរស់ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចរកហេតុផលដើម្បីបន្តរស់បានដូចគ្នាទេ។ អ្នកខ្លះខូចចិត្តខ្លាំងពេលប្រឡងធ្លាក់ នៅខណៈពេលដែលអ្នកខ្លះទៀតគ្មានសូម្បីតែឱកាសដើម្បីបានចូលរៀន បានប្រឡងប្រជែងជាមួយអ្នកឯទៀត។ ជីវិតមិនមែនជាការប្រកួតប្រជែងលទ្ធផលល្អអាក្រក់ជាមួយអ្នកដទៃទេ យើងគ្រាន់តែត្រូវរស់នៅដោយពេញចិត្តចំពោះថ្ងៃនីមួយៗដែលយើងបានឆ្លងកាត់។ បើយើងឆ្លងកាត់រឿងលំបាកៗក្នុងថ្ងៃនេះមិនបានទេ យើងក៏គ្មានឱកាសបានឆ្លងកាត់រឿងលំបាកផ្សេងទៀតនៅថ្ងៃបន្តបន្ទាប់ឡើយ។ គ្រប់គ្នាកើតមកក៏ត្រូវស្លាប់ទៅវិញនៅពេលណាមួយ ប៉ុន្តែនៅខណៈពេលដែលយើងមានដង្ហើមដកចេញចូល សូមរស់នៅដោយក្ដីសង្ឃឹម និងអំណរគុណចំពោះជីវិតនេះឱ្យបានច្រើន។

