“អតីតកាលនៃភាពឈឺចាប់ "

M
mongthyda
ពុកនិងម៉ែក្រណាស់កូន ហើយសូម្បីតែអក្សរមួយតួក៏មិនចេះ ពុកម៉ែឆ្អែតចិត្តនិងពាក្យគេដៀលមើលងាយ ជេប្រមាថគ្រប់បែបយ៉ាងអស់ហើយ ដូច្នេះពុកនឹងម៉ែនិងជួយកូនឲ្យរួចផុតពីភាពឈឺចាប់ទាំងអស់នោះ ទោះបីពុកម៉ែគ្មានទ្រព្យសម្បត្តិច្រើនដូចគេ ប៉ុន្តែពុកម៉ែ និងខិតខំធ្វើយ៉ាងណា ដើម្បីឲ្យកូនរៀនសូត្រដល់ចប់ មានចំណេះដឹងជ្រៅជ្រះដូចគេដទៃទៀត និងមិនឲ្យនរណាមកមើលងាយកូន ដូចជាពុកហើយនឹងម៉ែទៀតឡើយ ។ កូនត្រូវចាំសម្ដីពុកម៉ែទុកក្នុងចិត្តជានិច្ច ពេលយើងក្រ សម្ដីយើងគឺសាបខ្លាំង និយាយអ្វីក៏ខុស ញាតិមិត្តក៏គ្មានអ្នករាប់រកដែរ ទោះកូនជួយយកអាសារគេយ៉ាងណាក៏កូនមិនសូវមានតម្លៃក្នុងចិត្តសម្រាប់គេឡើយ ប៉ុន្តែលុះពេលណាកូនមានទ្រព្យសម្បត្តិ កិត្តិយសល្អហើយ កូនមិនចាំបាច់ខ្វល់ឡើយ ថាគ្មានអ្នករាប់រកនោះ គឺមិនខ្វះទេអ្នកដែលត្រូវការកូនហើយក៏គ្មាននរណាម្នាក់មកហានជាន់ក្បាល មើលងាយមើលថោកកូនដែរ  " ដូច្នេះកូនត្រូវចាំ ពុកនិងម៉ែ គ្មានទ្រព្យសម្បត្តិអ្វីច្រើន ដូចពុកម៉ែគេដទៃទេ ប៉ុន្តែពុកនិងម៉ែមានតែការផ្ដល់ឪកាសការសិក្សា ដើម្បីឲ្យកូនមានចំណេះដឹង ដើម្បីយកទៅប្រើប្រាស់ក្នុងជីវិតរស់នៅរបស់កូននាពេលអនាគត ព្រោះពុកម៉ែមិនអាចរស់នៅជាមួយកូន ចាំមើលថែកូនរហូតនោះទេ  ពុកម៉ែចាស់ៗអស់ហើយ  ដូច្នេះចូលកូនខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រដោយខ្លួនឯងទៅ ព្រោះមានតែកូនខ្លួនឯងទេ ដែលអាចមើលជួយខ្លួនឯងបាន "  កូនត្រូវធ្វើជាមនុស្សល្អ និងមិនត្រូវមើលងាយអ្នកដែលមានចំណេះដឹងទាបជាងខ្លួនឡើយ ។

Comments