#ក្ដីសុខក្នុងជីវិតសាមញ្ញ

M
mongthyda
នៅពេលដែលអាចស្វែងរកខ្លួនឯងឃើញ ហើយដឹងថាជីវិតចង់បានអ្វី? ខ្ញុំស្រាប់តែមានអារម្មណ៍ថាស្រាលខ្លួន ព្រោះមិនបាច់ខ្វល់ពីសម្ដីរបស់អ្នកដទៃមកលើជីវិតរបស់ខ្ញុំឡើយ មិនបាច់ចាំឱ្យនរណាមកដាក់ពិន្ទុ ឬវាស់វែងក្ដីសុខរបស់ខ្ញុំទេ ព្រោះខ្ញុំដឹងថាក្ដីសុខពិតប្រាកដរបស់ខ្ញុំនោះគឺជាអ្វី។ ខ្ញុំបានស្វែងរកក្ដីសុខពិតប្រាកដនៅក្នុងជីវិតដ៏សាមញ្ញបែបនេះ ក្ដីសុខពិតប្រាកដគឺចេញពីខាងក្នុង មិនមែនពីមជ្ឈដ្ឋានខាងក្រៅឡើយ។

 ពេលធ្វើការ ទោះរវល់យ៉ាងណា ក៏មិនភ្លេចសុខភាពដែរ ពេលឈឺ គ្មាននរណាមកឈឺជំនួសទេ ដូច្នេះគឺត្រូវថែខ្លួនឯងឱ្យបានល្អ ទាំងសុខភាពផ្លូវចិត្ត ផ្លូវកាយ និង បញ្ញា...។

Comments