#ស្រឡាញ់ខ្លួនឯងគ្រប់គ្រាន់ឬនៅ?

M
mongthyda
“ស្រឡាញ់ខ្លួនឯង” ជាឃ្លាដែលយើងឧស្សាហ៍ឮ ឬជាឃ្លាដែលយើងតែងប្រាប់ខ្លួនឯងរឿយៗ ប៉ុន្តែទង្វើរបស់យើងច្រើនតែព្រងើយនឹងសម្ដីមួយនេះ។ កាលពីមុន ខ្ញុំតែងយល់ថា ធ្វើខ្លួនឱ្យសប្បាយគឺគ្រប់គ្រាន់ហើយសម្រាប់ការស្រឡាញ់ខ្លួនឯង ប៉ុន្តែខ្ញុំភ្លេចទៅហើយថា រឿងសប្បាយៗអស់ទាំងនោះ អាចផ្ដល់ទុក្ខទោសដល់ជីវិតរបស់ខ្លួនឯង។ 
    
ពេលខ្លះខ្ញុំសប្បាយនឹងរៀន សប្បាយនឹងធ្វើការ ឬសប្បាយនឹងការកម្សាន្ដនានា រហូតខកខានញ៉ាំអាហារញ៉ាំមិនសូវទៀងទាត់ យូរទៅលែងអីនឹងឈឺក្រពះ ហើយជួនកាលក៏ធ្វើរឿងអស់នោះដល់យប់ជ្រៅ ឬដាច់យប់ ធ្វើឱ្យគេងមិនបានគ្រប់គ្រាន់។ ពេលខ្លះខ្ញុំសប្បាយនឹងការជួបជុំ ផឹកស៊ីហួសហេតុមិនគិតខ្វល់ដល់សុខភាព គង់អីនឹងមានជំងឺគ្របដណ្ដប់។ មេឃងងឹតមិនទាន់ ខ្ញុំក៏ក្លាហានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ព្រោះយល់ថាក្បាលទទេរហើយស្រួល ភ្លេចគិតថា ខ្លួនអាចនឹងដួលហើយគ្រោះថ្នាក់ប៉ះក្បាលនៅពេលណាមួយក៏មិនដឹង។ 

Comments