«ជីវិត ទោះជាពេលខ្លះបានចាប់ផ្តើមឡើងក្នុងពេល តែមួយដូចគ្នា តែចំណតទៅដល់គឺមិនដូចគ្នាទេ។»
ពេលវេលា ២៤ម៉ោងសម្រាប់មនុស្សម្នាក់ៗ គឺស្មើគ្នា តែ ពេលខ្លះគឺយើងមិនបានចំណាយពេលវេលា សម្រាប់ខ្លួនឯង ដើម្បីខ្លួនឯងនោះទេ។ អ្នកបានចំណាយពេលសម្រាប់ ការងារ ការសិក្សា កម្សាន្ត តែពេលសម្រាប់ខ្លួនឯង គឺគ្មាននោះឡើយ។ ពេលវេលាសម្រាប់ខ្លួនឯងនោះ គឺជាពេលវេលាសម្រាប់ឈ្វេងយល់ ពីសមត្ថភាព កម្លាំងកាយ កម្លាំងចិត្ត និងសក្តានុពលជីវិត។
ចង់ស្វែងរកខ្លួនឯងឱ្យឃើញ អ្នកអាចសាកល្បងប្រើពេល វេលាមួយចំនួន ក្នុងការធ្វើកិច្ចសន្ទនា រវាងខ្លួនឯង និងខ្លួនឯង។ រៀនឆ្លើយសំណួររបស់ខ្លួនឯង រៀនដោះស្រាយបញ្ហាដែលបង្កើត ឡើងដោយខ្លួនឯង។ ការដោះស្រាយបញ្ហាដោយខ្លួនឯង ត្រង់ ចំណុចនេះខ្ញុំចង់មានន័យថា បញ្ហាដែលកើតចេញពីការសាកល្បង នូវអ្វីដែលយើងចង់រក ចង់ឈ្វេងយល់ដើម្បីឆ្លើយតបនូវអ្វី ដែល យើងគិតថាខ្លួនយើងមានពិតប្រាកដ។ ជាចំណង់ចំណូលចិត្ត ពិត ក្តីស្រឡាញ់ពិត អារម្មណ៍ពិត ចរិតពិត ទេពកោសល្លពិត និងសក្តានុពលជីវិតពិត។

