“ទិវាស្រឡាញ់ខ្លួនឯង”

M
mongthyda
ក្នុងមួយឆ្នាំ តើមានថ្ងៃណាមួយជាទិវាស្រលាញ់ខ្លួនឯង? ជួនកាលមនុស្សយើងហាក់ដូចជាភ្លេចស្រលាញ់ខ្លួនឯងឱ្យឈឹង ដឹងតែស្រលាញ់អ្នកផ្សេង ហើយប្រគល់ជីវិត និងផ្លូវចិត្តខ្លួនឯងឱ្យគេជាអ្នកសម្រេច។ គេជាអ្នកសម្រេចសុភមង្គលឱ្យយើង តើសមទេ? គួរតែរកថ្ងៃណាមួយដាក់ឈ្មោះថា ទិវាស្រលាញ់ខ្លួនឯង ហើយប្រឹងប្រែង ធ្វើអ្វីមួយឱ្យខ្លួនឯងសប្បាយចិត្ត។ ឆាកជីវិតនឹងកាន់តែស្រស់បំព្រង នៅពេលដែលយើងអាចគ្រប់គ្រងសុភមង្គលដោយខ្លួនឯងបាន។

ពេលខ្លះយើងពិតជាច្រឡំថា យើងធ្វើអ្វីមួយដើម្បីអ្នកដទៃ។ តែងខ្លួនឱ្យស្អាតដើម្បីអ្នកណា? ប្រើរបស់ល្អៗដើម្បីអ្នកណា? ពិតមែនហើយ យើងអាចនឹងច្រឡំ ហេតុនេះមានតែខំស្វែងរកនូវអ្វី ដែលខ្លួនឯងចូលចិត្តបំផុតឱ្យឃើញ។

Comments