“បើសិនខ្ញុំជាដើមឈើ”

M
mongthyda
«​បើសិន​ខ្ញុំ​ជាដើម​ឈើ​ដូចជា​ឯង​ ​ម្ល៉េះសម​ខ្ញុំ​មិនបាច់​ឃ្លាតឆ្ងាយ​ពី​ឯង​ទេ​ ​ហើយ​បើ​ឯង​គឺជា​មនុស្ស​មាន​ជើង​ដើរ​ដូចជា​ខ្ញុំ​ ​ពួក​យើង​ប្រាកដជា​អាច​ទៅណាមកណា​ជាមួយគ្នា​បាន​ហើយ។​ ​បើ​ខ្ញុំ​ប្រឡង​បាក់ឌុប​មិន​ជាប់​ ​ខ្ញុំ​ក៏​មិនបាច់​ពិបាកចិត្ត​យ៉ាងនេះ​ដែរ​មែនទេ​?​ ​ហេតុអ្វី​ខ្ញុំ​ល្ងង់​ម្ល៉េះ​.​.​.​?​ ​រស់នៅ​ជា​មនុស្ស​ពិតជា​ពិបាក​ណាស់​!​ ​មិន​អាច​ធ្វើអ្វី​តាមតែ​ចិត្ត​នឹកឃើញ​ឡើយ​។​ ​ខ្ញុំ​គ្រាន់តែ​ចង់​ដេក​ផ្អែក​ឯង​ ​អាន​រឿងនិទាន​ឲ្យ​ឯង​ស្តាប់​.​.​.​ ​ក៏​វា​ជា​រឿង​ខុសឆ្គង​ដែរ​ឬ​?​ ​ខ្ញុំ​ត្រូវតែ​ទៅរៀន​បន្ត​ដើម្បី​ថ្ងៃ​អនាគត​ ​ប៉ុន្តែ​ខ្ញុំ​ហាក់​កំពុង​បោះបង់ចោល​ សុភមង្គល​មួយ​នៅក្នុង​ដៃ​ខ្ញុំ​ចោល​ទៅ​វិញ​។​ ​.​.​.​ឱ​!​ ​បើ​ពេលវេលា​ចេះតែ​រសាត់​ទៅមុខ​មិនឈប់​យ៉ាងនេះ​ ហើយ​ខ្ញុំ​ក៏​មិនបាន​រស់នៅ​ក្បែរ​ឯង​ទៀត​.​.​.​ ​តើ​ពេលវេលា​ដែល​ពួក​យើង​នៅជា​មួយ​គ្នា​កាន់តែ​តិច​ទៅៗ​ហើយ​មែនទេ​?​ ​ខ្ញុំ​មិន​ចង់​ប្រឡងប្រណាំង​នឹង​ពេលវេលា​ទេ​ ​ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​ពេលវេលា​អាណិត​កុំ​ដើរលឿន​ពេក​ ​នៅពេល​ដែល​ខ្ញុំ​នៅជា​មួយ​មិត្តសម្លាញ់​របស់ខ្ញុំ​.​.​.​។​» 

Comments