“ភាពស្មោះត្រង់ជាតម្លៃមិនសាបសូន្យ”ជាប្រយោគមួយនៅក្នុងនភាល័យភាគ២ ហើយក៏ជាប្រយោគដែលខ្ញុំតែងតែប្រាប់កូនឱ្យរក្សានូវភាពស្មោះត្រង់នេះឱ្យបាន ព្រោះភាពស្មោះត្រង់នេះហើយដែលអាចឱ្យយើងរស់នៅជាមួយសេចក្តីថ្លៃថ្នូរ។ មិត្តភាពមួយអាចគង់វង្សយូរឬឆាប់ក៏អាស្រ័យលើភាពស្មោះត្រង់រវាងគ្នានឹងគ្នាផងដែរ។

