មនុស្សភាគច្រើនដែលនៅជុំវិញខ្លួនយើង អាចមើលឃើញ ឬដឹងថាយើងពូកែអ្វី ហើយយើងគួរតែធ្វើអ្វីទើបល្អ តែក្ដីសុបិន ឬបំណងប្រាថ្នារបស់យើង វាមិនស្ថិតលើត្រឹមអ្វីដែលយើងអាចធ្វើបានល្អជាងគេក្នុងភ្នែកអ្នកដទៃទេ តែគឺយើងចង់ឱ្យខ្លួនឯងសាកល្បងលើរឿងអ្វី ហើយយើងពិតជាត្រូវរស់នៅដើម្បីកំដរក្ដីបំណងនោះ និងធ្វើវាឱ្យសម្រេចបាន។ ចួនកាល យើងអាចគូររូបបានស្អាត តែក្ដីប្រាថ្នារបស់យើងអាចមិនមែនចង់ក្លាយជាអ្នកគំនូរក៏ថាបាន។ ចួនកាល យើងមានសំឡេងពីរោះ ហើយមនុស្សក្បែរខ្លួនគិតថា យើងគួរតែក្លាយជាអ្នកចម្រៀង ទាំងដែលការពិតគឺយើងមិនបានចង់ក្លាយជាអ្នកចម្រៀងក៏ថាបាន។ ហេតុអ្វីយើងត្រូវក្លាយជាបែបណាទៅតាមអ្វីដែលអ្នកដទៃមើលឃើញ? ការពិតយើងគួរតែរកឱ្យឃើញពីក្ដីបំណងពិតប្រាកដរបស់យើង។

