សង្គមស៊ីវិលបារម្ភអំពីការកើនឡើងតិចតួចនៃចំនួនស្ត្រីជាប់
ភ្នំពេញ —
អង្គការសង្គមស៊ីវិលចំនួន៥ដែលធ្វើការលើការបោះឆ្នោត និងវិស័យយេនឌ័រ បានជំរុញឱ្យគណបក្សនយោបាយបង្កើនចំនួនស្ត្រីដែលអាចឈរជាបេក្ខជនលេខរៀងខាងលើ ដើម្បីអាចឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សរុបជាង១១.០០០នាក់នៅទូទាំងប្រទេស រៀងរាល់៥ឆ្នាំម្តង។
អង្គការខុមហ្រ្វែល នៅថ្ងៃព្រហស្បតិ៍នេះ បានសហការជាមួយអង្គការសីលការកម្ពុជា អង្គការហ្គេតស៊ី(GADC) អង្គការបន្ទាយស្ត្រីនិងគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ដើម្បីរៀបចំសន្និសីទសារព័ត៌មានស្តីពីលទ្ធផលអង្កេតចំនួនបេក្ខជនស្ត្រី និងស្ត្រីជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។
អង្គការទាំងនោះបានជំរុញឱ្យមានស្ត្រីបន្ថែមទៀតនៅក្នុងមុខងារនយោបាយ ដោយសារសន្ទុះនៃការកើនឡើងមានតិចតួចពីមួយអាណត្តិទៅអាណត្តិមួយទៀត។ ពួកគេជំរុញឱ្យបង្កើតគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្ស ដើម្បីធានាការចូលរួមរបស់ស្ត្រីនិងបុរសមានភាពស្មើគ្នាដែលជាការប្តេជ្ញាចិត្តនៅឆ្នាំ២០៣០សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
បើតាមទិន្នន័យផ្តល់ដោយអង្គការទាំងនោះ នៅក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ដែលធ្វើឡើងកាលពីដើមខែមិថុនា មេឃុំចៅសង្កាត់ជាប់ឆ្នោតជាស្ត្រីមាន១៧៣នាក់ គឺស្មើ១០,៤៧%តែប៉ុណ្ណោះនៃមេឃុំចៅសង្កាត់សរុបចំនួន១.៦៥២នាក់នៅទូទាំងប្រទេស។ នៅក្នុងអាណត្តិទី៤ មេឃុំចៅសង្កាត់ជាស្ត្រី មានចំនួន១៤១នាក់ គឺស្មើនឹង៨,៥៧%។
នៅក្នុងអាណត្តិទី៥នេះ ចំនួនស្ត្រីជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពីខាងគណបក្សប្រជាជនកម្ពុជា មានប្រមាណ២៥%នៃចំនួនក្រុមប្រឹក្សាឈ្នះឆ្នោតសរុបចំនួន៩.៣៧៦នាក់។ ចំណែកគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងទទួលសំឡេងច្រើនបន្ទាប់ មានចំនួនស្ត្រីប្រមាណ៩%នៃចំនួនក្រុមប្រឹក្សាឈ្នះឆ្នោតសរុបចំនួន២.១៩៨នាក់។
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍ អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិនៃអង្គការសីលការ បានថ្លែងថាបើប្រៀបធៀបកំណើនស្ត្រីរវាងអាណត្តិទី៤និងទី៥ មានតែប្រមាណ២%ប៉ុណ្ណោះ។ អ្នកស្រីបារម្ភអំពីការមិនសម្រេចបានទៅតាមការប្តេជ្ញាចិត្តសម្រាប់សមភាពយេនឌ័រនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០។
អ្នកស្រីបញ្ជាក់ថា៖ «សំណួរសួរមកវិញថារយៈពេល៥ឆ្នាំហើយ ហេតុអីបានការកើនឡើងមានតិច?ការកើនឡើងតិចតួចបែបនេះ ហើយប្រសិនបើកម្ពុជាឈានឆ្ពោះទៅរកគោលដៅប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០ ហើយប្រសិនបើ៥ឆ្នាំឡើងតែ២% សួរថា ២០២៣ ថាយើងនឹងទទួលបានទិន្នន័យដែលមានភាពស្មើគ្នាឬភាពជាតំណាងរបស់ស្ត្រីនៅក្នុងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នេះ តំណាងឱ្យប្រជាពលរដ្ឋជាស្ត្រីជាង៥០% នឹងសម្រេចបានឬយ៉ាងណា?»
បើតាមអ្នកស្រី សេង រាសី កាលពីអាណត្តិទី៥ កម្ពុជាមានឃុំសង្កាត់ដែលមិនមានស្ត្រីជាក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន២០៩ឃុំសង្កាត់។ អ្នកស្រីបន្ថែមថាអង្គការពាក់ព័ន្ធនឹងសិក្សាបន្ថែមទៀតថាតើឃុំសង្កាត់ចំនួន២០៩ មានការប្រែប្រួលយ៉ាងដូចម្តេចសម្រាប់អាណត្តិទី៥នេះ។
បុរសម្នាក់ ឈរមើលអនុសាសន៍របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងការជំរុញរដ្ឋាភិបាល និងគណបក្សនយោបាយបង្កើតគោលនយោបាយសមភាពយេនឌ័រក្នុងវិស័យនយោបាយ នៅស្នាក់ការអង្គការខុមហ្វ្រែល ក្នុងសង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
បុរសម្នាក់ ឈរមើលអនុសាសន៍របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងការជំរុញរដ្ឋាភិបាល និងគណបក្សនយោបាយបង្កើតគោលនយោបាយសមភាពយេនឌ័រក្នុងវិស័យនយោបាយ នៅស្នាក់ការអង្គការខុមហ្វ្រែល ក្នុងសង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
បន្ថែមពីការជំរុញគណបក្សនយោបាយឱ្យមានការដាក់ស្ត្រីជាបេក្ខជនឈរឈ្មោះលេខរៀងខាងលើ ដើម្បីមានឱកាសជាប់ឆ្នោត អង្គការសង្គមស៊ីវិលក៏បានស្នើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រង់មាត្រា៣៥នៃជំពូកទី៦ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា២៧ និងមាត្រា២៨ នៃជំពូកទី៤ ស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោត។ វិសោធនកម្មច្បាប់ទាំងពីរនេះធ្វើឡើងក្នុងគោលបំណងឱ្យមានការធានានូវបេក្ខភាពស្ត្រីត្រូវបានឈរឈ្មោះក្នុងន័យធានានូវសមភាពរវាងបេក្ខភាពស្ត្រី និងបុរសក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ។
ចំណែកអ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័ររបស់អង្គការខុមហ្រ្វែល បានថ្លែងថាឆន្ទៈនយោបាយ ជារឿងសំខាន់មួយ ដែលអ្នកស្រីជំរុញឱ្យគណបក្សនយោបាយ និងថ្នាក់ដឹកនាំគិតគូរ។ អ្នកស្រីបន្ថែមថាចំនួនស្ត្រីតិចតួចនេះ វានឹងបំបាក់ទឹកចិត្តរបស់ស្ត្រីក្នុងការចូលរួមក្នុងផ្នែកនយោបាយ។
អ្នកស្រីកត់សម្គាល់ថារចនាសម្ព័ន្ធនៃអំណាច ឬការកាន់តួនាទីរដ្ឋ តាំងពីថ្នាក់ក្រោមដល់ថ្នាក់ជាតិ ចាប់ពីមេឃុំ រដ្ឋមន្ត្រី ដល់ប្រធានសភា គឺភាគច្រើនជាបុរស ហើយពួកគេមិនចង់ចុះចេញពីតំណែង។ អ្នកស្រីជំរុញឱ្យមានវិសោធនកម្ម ដើម្បីធានាចំនួនស្ត្រីក្នុងការចូលរួមវិស័យនយោបាយ។
អ្នកស្រីថ្លែងថា៖ «យើងនៅតែចង់ឱ្យអ្នកពាក់ព័ន្ធសំខាន់ៗហ្នឹង គិតគូរអំពីរឿងធ្វើវិសោធនកម្មបោះឆ្នោត ដើម្បីឆ្លើយតបនឹងយេនឌ័រ ដើម្បីឱ្យស្ត្រីចូលរួមដោយស្មើភាពជាមួយបុរស ជាពិសេសទាក់ទងនីតិវិធីនៃការដាក់បេក្ខជនឆ្លាស់គ្នាស្រីប្រុសៗហ្នឹង ទើបស្ត្រីអាចមានឱកាសបានជាប់ឆ្នោត។ ហើយចុងក្រោយ គឺនៅតែត្រូវការការប្តេជ្ញាចិត្តរបស់អ្នកដឹកនាំទាំងគណបក្សនយោបាយ ទាំងរដ្ឋាភិបាល។ ការប្តេជ្ញាចិត្តខ្ពស់ គឺសំខាន់មែនទែន»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថាគណបក្សកាន់អំណាចបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសធនធានស្ត្រីឱ្យចូលរួមវិស័យនយោបាយ ប៉ុន្តែលោកថាលក្ខណៈសម្បត្តិរបស់ស្ត្រី ដូចជាចំណេះដឹង និងបទពិសោធន៍ការងាររបស់ស្ត្រីគឺមិនទាន់បានឆ្លើយតបតាមតម្រូវការជាក់ស្តែងគ្រប់គ្រាន់នៅឡើយ ដែលជាហេតុធ្វើឱ្យសមាសភាពស្ត្រីក្នុងជួរនយោបាយនៅមានកម្រិត ឬនៅក្រោមបុរស។
លោកថ្លែងថា៖ «យើងមិនមែនទូងស្គរ ដើម្បីបញ្ចូលស្ត្រីក្នុងតួនាទីនយោបាយសេដ្ឋកិច្ច សង្គម ទាំងមិនគ្រប់លក្ខណៈសម្បត្តិទេ។ អ៊ីចឹងវាផ្អែកទៅលើសភាពការណ៍ជាក់ស្តែងផង ហើយវាផ្អែកទៅលើលក្ខណៈសម្បត្តិរបស់ស្ត្រីផង។ បាទ! អាហ្នឹងយើងក៏កសាងឱ្យវាស្របគ្នា ឱ្យស្របតាមសំណូមពរត្រូវការ ក៏ប៉ុន្តែយើងថាបើសំណូមពរត្រូវការហើយ យើងមិនគិតគូរអំពីលក្ខណៈសម្បត្តិទេ យកបានតែចំនួនបរិមាណតែគុណភាពមិនធានាទេ»។
លោកបន្ថែមថាដើម្បីឱ្យស្ត្រីចូលរួមក្នុងវិស័យនយោបាយមានចំនួនច្រើន គឺពាក់ព័ន្ធការសម្រេចចិត្ត និងការឈ្មុសឈ្មុលរបស់ស្ត្រីដោយផ្ទាល់ ព្រោះវាជារឿងសំខាន់ និងពាក់ព័ន្ធសិទ្ធិរបស់មនុស្សម្នាក់ៗ ហើយបូករួមឆន្ទៈរបស់គណបក្ស និងគោលនយោបាយរបស់រដ្ឋាភិបាល។ ប៉ុន្តែលោកថាការចូលរួមរបស់ស្ត្រី កំពុងមានការកើនឡើងជាបណ្តើរៗ។
ចំណែកអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា កត់សម្គាល់ថាមូលហេតុមួយចំនួនដែលធ្វើឱ្យចំនួនស្ត្រីចូលរួមនយោបាយមានចំនួនតិច គឺដោយសារតែស្ត្រីមានភាពភ័យខ្លាចច្រើនជាងបុរស ឬខ្លាចខ្វះសមត្ថភាពក្នុងការបំពេញការងារ។
លោកថ្លែងថា៖ «ទីមួយស្ត្រី គាត់ជាប់កិច្ចការរវល់ច្រើននៅក្នុងផ្ទះរបស់គាត់...រឿងកូនចៅសង្ក្រានជើងឆ្នាំង។ ទីពីរខ្លះគាត់ភ័យខ្លាចតែម្តងមិនហ៊ានចូលរួម ហើយទីបីពេលខ្លះគាត់ខ្លាចទៅលើសមត្ថភាពរបស់គាត់ក្នុងការនិយាយស្តី ការជជែកជាមួយគេ។ ប៉ុន្តែចំពោះគណបក្សភ្លើងទៀន យើងមានគោលការណ៍លើកទឹកចិត្តពួកគាត់ មានការបណ្តុះបណ្តាលឱ្យស្ត្រីក្នុងវិស័យនយោបាយចូលប្រកួតប្រជែងធ្វើនយោបាយ អាហ្នឹងយើងមានការលើកទឹកចិត្តផង អប់រំណែនាំផង»។
បើតាមអ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ��របស់អង្គការខុមហ្រ្វែលនៅពេលណាដែលមានចំនួនស្ត្រីចូលរួមនយោបាយ ឬទទួលបានតំណែងការងារស្មើបុរស នោះវានឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់សង្គម ដូចជាការដោះស្រាយបញ្ហាប្រឈមមានប្រសិទ្ធភាព ហើយការអភិវឌ្ឍនឹងប្រកបដោយចីរភាព និងនិរន្តរភាព ដែលអាចឆ្លើយតបគ្រប់ជ្រុងជ្រោយតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
អង្គការសង្គមស៊ីវិលទាំង៥ក៏បានជំរុញឱ្យលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី និងបន្ថែមការអប់រំដល់សាធារណជន ដើម្បីយល់ដឹងពីសារៈសំខាន់នៃស្ត្រីជាប់ឆ្នោត ដោយផ្សារភ្ជាប់ទៅនឹងការឆ្លើយតបតម្រូវការស្ត្រី កុមារ និងបរិយាប័ន្នសង្គមផ្សេងៗទៀត តាមរយៈការបង្កើតយន្តការជាក់លាក់ជាដើម៕
អត្ថបទទាក់ទង
គណបក្សចំនួន១៧ចូលរួមបោះឆ្នោតឃុំសង្កាត់ខែមិថុនា តែអវត្តមាន LDP ហើយបេក្ខភាពស្រ្តីមានតិច
គណបក្សចំនួន១៧ចូលរួមបោះឆ្នោតឃុំសង្កាត់ខែមិថុនា តែអវត្តមាន LDP ហើយបេក្ខភាពស្រ្តីមានតិច
សមភាពយេនឌ័រមិនទាន់ជាអាទិភាពចំពោះបញ្ជីបេក្ខភាពចូលរួមការបោះឆ្នោតឃុំសង្កាត់
សមភាពយេនឌ័រមិនទាន់ជាអាទិភាពចំពោះបញ្ជីបេក្ខភាពចូលរួមការបោះឆ្នោតឃុំសង្កាត់
ឈានចូលនិវត្តន៍ អ្នកស្រីរស់សុភាពនៃអង្គការហ្គេតស៊ីលែងចង់ឃើញផ្នត់គំនិត«ស្ត្រីគ្រាន់តែជាធនធានអភិវឌ្ឍបន្ទាប់បន្សំ»
ឈានចូលនិវត្តន៍ អ្នកស្រីរស់សុភាពនៃអង្គការហ្គេតស៊ីលែងចង់ឃើញផ្នត់គំនិត«ស្ត្រីគ្រាន់តែជាធនធានអភិវឌ្ឍបន្ទាប់បន្សំ»
សេដ្ឋកិច្ច សិទ្ធិរំលូតកូន គឺជាបញ្ហាចម្បងសម្រាប់អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ
សេដ្ឋកិច្ច សិទ្ធិរំលូតកូន គឺជាបញ្ហាចម្បងសម្រាប់អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ
The code has been copied to your clipboard.
<iframe src="https://khmer.voanews.com/embed/player/0/6819065.html?type=video" frameborder="0" scrolling="no" width="640" height="360" allowfullscreen></iframe>
width
640
px height
360
px
ចែករំលែកតាម Facebook
ចែករំលែកតាម Twitter
The URL has been copied to your clipboard
No media source currently available
0:002:55
0:00
សេដ្ឋកិច្ច សិទ្ធិរំលូតកូន គឺជាបញ្ហាចម្បងសម្រាប់អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ
បទសម្ភាសន៍ផ្តាច់មុខ៖
បទសម្ភាសន៍ VOA៖ រដ្ឋមន្រ្តីការបរទេសអាមេរិកថាអាមេរិកចង់មាន «ទំនាក់ទំនងវិជ្ជមាន» ជាមួយកម្ពុជា សង្កត់ធ្ងន់លើការបោះឆ្នោតត្រឹមត្រូវ និងតម្លាភាពនៅមូលដ្ឋានទ័ពជើងទឹករាម
បទសម្ភាសន៍ VOA៖ រដ្ឋមន្រ្តីការបរទេសអាមេរិកថាអាមេរិកចង់មាន «ទំនាក់ទំនងវិជ្ជមាន» ជាមួយកម្ពុជា សង្កត់ធ្ងន់លើការបោះឆ្នោតត្រឹមត្រូវ និងតម្លាភាពនៅមូលដ្ឋានទ័ពជើងទឹករាម
The code has been copied to your clipboard.
<iframe src="https://khmer.voanews.com/embed/player/0/6688975.html?type=video" frameborder="0" scrolling="no" width="640" height="360" allowfullscreen></iframe>
width
640
px height
360
px
ចែករំលែកតាម Facebook
ចែករំលែកតាម Twitter
The URL has been copied to your clipboard
No media source currently available
0:0013:15
0:00
បទសម្ភាសន៍ VOA៖ រដ្ឋមន្រ្តីការបរទេសអាមេរិកថាអាមេរិកចង់មាន «ទំនាក់ទំនងវិជ្ជមាន» ជាមួយកម្ពុជា
ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២
វាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលអង្កេតចំនួនបេក្ខជនស្រ្តី និងស្រ្តីជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការអង្គការខុមហ្វ្រែល ក្នុងសង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
សង្គមស៊ីវិលបារម្ភអំពីការកើនឡើងតិចតួចនៃចំនួនស្ត្រីជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់
ព័ត៌មានផ្សេងៗទៀត
ព័ត៌មានអានច្រើនជាងគេ៖
កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី ១៣៩ ក្នុងចំណោម ១៤០ ប្រទេសក្នុងសន្ទស្សន៍នីតិរដ្ឋរបស់អង្គការ WJP
តុលាការកំពូលសម្រេចឱ្យប្រគល់លិខិតឆ្លងដែនទៅអតីតអ្នកកាសែតអាស៊ីសេរីវិញ
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានរងរបួសនៅក្នុងការបាញ់ប្រហារ
ព័ត៌មានពេលរាត្រី ២៥ តុលា៖ លោក ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់លើបក្សប្រឆាំង បើរកឃើញថាពាក់ព័ន្ធនឹងលោក សម រង្ស៊ី
កម្ពុជាសាទរទំនាក់ទំនងអាមេរិកអាស៊ានទោះមានបញ្ហាប្រឈមក្នុងតំបន់
ខណៈបក្សកាន់អំណាចត្រៀមគណៈរដ្ឋមន្រ្តីថ្មី អ្នកតាមដានជំរុញឱ្យជ្រើសរើសអ្នកមានសមត្ថភាព មិនមែនតាមសែស្រឡាយឡើយ
លោក ហ៊ុន សែន ការពាររដ្ឋមន្រ្តីកសិកម្មថ្មី ក្រោយមានការរិះគន់ថា មិនមានជំនាញកសិកម្ម
លោក ហ៊ុន សែន ថាលោកមានតម្រុយអំពីគណបក្សភ្លើងទៀនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី
កូរ៉េខាងត្បូងកាន់ទុក្ខនិងចង់ដឹងពីមូលហេតុនៃហេតុការណ៍ប្រជ្រៀតជាន់គ្នាដែលបណ្ដាលឱ្យមនុស្ស ១៥៣ នាក់ស្លាប់
លោក Biden នឹងធ្វើទស្សនកិច្ចទៅអេហ្ស៊ីប កម្ពុជា និងឥណ្ឌូណេស៊ីសម្រាប់កិច្ចប្រជុំកំពូលមួយចំនួន
Cambodia Commune Election 2022 - Graphic SQ
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ

