កម្ចីថ្មីៗចំនួនប្រមាណ៥៧លានដុល្លារ ត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មដែល

M
morngbora
ខែ​សីហា 23, 2022ព័ត៌មានថ្មីៗ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំសិក្ខាសាលាស្តីពី “សក្តានុពលនៃគម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។
តំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមអាជីវកម្ម និងម្ចាស់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យមបានចូលរួមក្នុងសិក្ខាសាលានេះ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីពិភាក្សាអំពីការជំរុញការប្រើប្រាស់គម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមនិងចែករំលែកអំពីការផ្តល់កម្ចីដែលមានការធានានិងបទពិសោធន៍របស់ម្ចាស់អាជីវកម្មក្នុងការទទួលបានកម្ចីដែលមានការធានាផងដែរ។ខែ​សីហា 23, 2022ព័ត៌មានថ្មីៗ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំសិក្ខាសាលាស្តីពី “សក្តានុពលនៃគម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។
តំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមអាជីវកម្ម និងម្ចាស់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យមបានចូលរួមក្នុងសិក្ខាសាលានេះ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីពិភាក្សាអំពីការជំរុញការប្រើប្រាស់គម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមនិងចែករំលែកអំពីការផ្តល់កម្ចីដែលមានការធានានិងបទពិសោធន៍របស់ម្ចាស់អាជីវកម្មក្នុងការទទួលបានកម្ចីដែលមានការធានាផងដែរ។

Comments