ព្រឹកមិញនេះ សមត្ថកិច្ច​ បញ្ជូន​ជនដៃដល់ជា​ប្តី​សម្លាប់ប្រពន្ធ​​ច្រក​វ៉ាលិស​​ មកតុលាការ​

M
morngbora

SEARCH
Kampuchea Thmey Daily
Kampuchea Thmey Daily





ព័ត៌មានជាតិព្រឹកមិញនេះ សមត្ថកិច្ច​ បញ្ជូន​ជនដៃដល់ជា​ប្តី​សម្លាប់ប្រពន្ធ​​ច្រក​វ៉ាលិស​​ មកតុលាការ​បានផុស ១ year មុន នៅ ថ្ងៃចន្ទ ១៤ មិថុនា ២០២១ដោយ Dy Bunnara
SHARETWEET
បើ​តាមសេចក្តីរាយការណ៍​ពីភ្នាក់ងារ​កម្ពុជា​ថ្មី​បាន​ឲ្យ​ដឹង​ថា នៅព្រឹកមិញ​នេះ ជនដៃដល់ដែលសម្លាប់ប្រពន្ធច្រកដាក់វ៉ាលិស​នៅខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីកាត់ទោស​។


សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ជុំវិញ​សំណុំរឿងឃាតកម្ម​នេះ ភ្នាក់​ងារ​កម្ពុជា​ថ្មី​កំពុង​ស្ថិត​នៅទីតាំង​តុលាការ​រាជធានី​ភ្នំពេញ​ដើម្បី​តាមដាន​ដំណើរការ​កាត់ក្តី និង​រាយការណ៍​ភ្លាមៗ​នៅ​ពេលទទួលបានព័ត៌មាន​បន្ថែម។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១ ជនសង្ស័យ​ឈ្មោះ សៀន ហួរ អាយុ​៥៩​ឆ្នាំ ត្រូវ​ជា​ប្តីជនរងគ្រោះ​បាន​យក​កាំបិត​កាប់ និង​កៅអី​វាយ​សម្លាប់​ជនរងគ្រោះ​ជា​ប្រពន្ធ ឈ្មោះ គង់ វុទ្ធី ហៅ​លី អាយុ​៥៧​ឆ្នាំ ហើយ​កាច់​ដៃ​កាច់​ជើង​យក​សព​ច្រក​ក្នុង​វ៉ា​លី​ទៅ​បោះចោល​។

Comments